Header Ads

ខ្លាំងណាស់!!! ខឹងសង្សារ លួចទាក់ទងប្រុសថ្មី.. ចាក់សោរនាង បង្ខាំងទុកធ្វើនុយ ហើយនាំបក្សពួកចាំកាប់ប្រុសថ្មី….

រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១៧ នារីជាកម្មការិនីកាត់ដេរម្នាក់ ដោយសារតែនាងមានសង្សាររួចហើយ ហើយលួចទៅទាក់ទង ជាមួយប្រុសថ្មីម្នាក់ទៀត ធ្វើឲ្យ​សង្សារចាស់ខឹង គំរាមរកសម្លាប់ចោល ហើយបាននាំបក្សពួក១០នាក់ មកចាំកាប់សម្លាប់ សង្សារថ្មីរបស់នាង និងចាក់សោបង្ខាំងនាងទុក ក្នុងបន្ទប់ជួល ធ្វើឲ្យនារីរងគ្រោះភ័យពេក ក៏ប៉ុន​ប៉ងចងក​សម្លាប់ខ្លួន និង លេបថ្នាំធ្វើអត្តឃាត ​សន្លប់​ស្តូកស្តឹង ​ហើយបានបង្កអោយ មានការភ្ញាក់ផ្អើល នៅចំណុចផ្ទះជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

នារីរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណទេ សន្លប់ស្តូកស្តឹង មានអាយុជា​ង២០ឆ្នាំ មុខរបរជាកម្មការិនី​កាត់ដេរ ស្នាក់នៅបន្ទប់ជួល កើតហេតុខាងលើ ។ ចំណែកបក្សពួកជនសង្ស័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន៣នាក់ មានទី១​ឈ្មោះ ព្រាប ណុយ អាយុ២៣ឆ្នាំ មុខរបរបើករថយន្ត ស្នាក់នៅ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើតនៅស្រុកស៊ីធរកណ្តាល ខេត្តកណ្តាល ​ជាអ្នក​កាន់ដាវ ។ ទី២​ឈ្មោះ ហម អេ អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកព្រះស្តេច ខេត្តព្រៃវែង ​ទី៣​ឈ្មោះ វ៉េត វ៉ៃ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរលក់សាច់ជ្រូក ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកកោះធំ ខេត្តកណ្តាល រីឯជនដៃដល់ ដែលជា​សង្សាររបស់នារីរងគ្រោះ គ្រាន់តែស្គាល់ថា ឈ្មោះ ម៉ាប់។

​​បើតាមការរៀបរាប់ ពីម្ចាស់ផ្ទះជួល បានឲ្យដឹងថា មុនពេលកើតហេតុ ប្រមាណជាងមួយខែមុន នារីរងគ្រោះខាងលើ មានទំនាក់ទំនងស្នេហា ជាមួយជនដៃដល់​ម្នាក់ ឈ្មោះម៉ាប់ និងបាន​មកលេង នៅបន្ទប់ជួលរបស់នារីរងគ្រោះ ហើយ​គាត់ឃើញ បុរសខាងលើមិនដែល​ស្គាល់ និង​មានសភាពមិនសូវស្រួល បង្កភាពមិនប្រក្រតី នៅផ្ទះជួលរបស់គាត់ ក៏បំរុងហៅ សមត្ថកិច្ចឃាត់ដែរ តែ​នារីរងគ្រោះខាងលើ បាននិយាយថា កុំឃាត់អីគាត់ជាសង្សារបស់ខ្ញុំតើ ទើបគាត់មិនបាន​ប្តឹងប្តល់ទេ ។

លុះនៅថ្ងៃកើតហេតុខាងលើ វេលាម៉ោង៦ល្ងាច ជនបង្កឈ្មោះម៉ាប់ ​មានទំនាស់ជាមួយនារីរងគ្រោះ សង្ស័យរឿងប្រចណ្ឌ ហើយក៏បានបោកទូរស័ព្ទអស់មួយគ្រឿង មិនស្គាល់ម៉ាក​ បន្ទាប់មកជនដៃដល់ បានចេញ​ទៅបាត់ ដោយឃើញបន្ទប់ ចាក់សោពីខាងក្រៅ ស្មានថាមិនមានមនុស្ស ។ លុះនៅម៉ោង កើតហេតុខាងលើ ស្រាប់តែអ្នកនៅជិតខាង ​បន្ទប់​កើតហេតុ បាន​ប្តឹងសមត្ថកិច្ចថា នារីរងគ្រោះ​ត្រូវគេ បង្ខាំងនៅក្នុងបន្ទប់​ ហើយមិនបានដឹងថា មានបក្សពួកជនដៃដល់ គំរាមសម្លាប់នារីរងគ្រោះទេ ទាល់តែ​កំលាំងនគរបាល ប៉ុស្តិ៍ចោមចៅ បានចុះទៅអន្តរាគមន៍ ​គាស់បន្ទប់​ ស្រាប់តែឃើញនារីរងគ្រោះ លេបថ្នាំសម្លាប់ខ្លួន សន្លប់ស្តូកស្តឹងបាត់ទៅហើយ ថែមទាំងមានខ្សែចងក នៅក្នុងបន្ទប់ជួល របស់ខ្លួនផងដែរ មិន​ដឹងថា មានរឿងអីកើតឡើង ចំពោះនារីរងគ្រោះទេ បានជានាងដាច់ចិត្តធ្វើអត្តឃាតខ្លួនឯង បែបនេះ ។

បន្ទាប់ពីកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ បានឃាត់ជនសង្ស័យ៣នាក់ មានដាវមួយដើម កំពុងតែដើររេរានៅផ្លូវឌឿងហែម ជិតផ្ទះជួលកើតហេតុខាងលើ​ យកទៅសួនាំនៅប៉ុស្តិ៍នគរបាលចោមចៅ ។ ដោយឡែកនារីរងគ្រោះ ​ត្រូវបានបងប្អូន​ ដឹកយកទៅគ្លីនិកឯកជន តែពេទ្យមិនហ៊ានទទួលព្យាបាល ក៏បានបញ្ជូនបន្តទៅមន្ទីរពេទ្យព្រះកុសមៈ ដើម្បីលាងក្រពះ រួចបានដឹងខ្លួនឡើងវិញហើយ តែនាងមិនព្រម និយាយស្តីអ្វីទាំងអស់ ។

​ពេលសមត្ថកិច្ចសាកសួរ ជនសង្ស័យ៣នាក់ ដែលឃាត់ខ្លួនបាននោះ ពួកគេបានសារភាពថា ខ្លួនបានស្គាល់​គ្នា ជាមួយ​ឈ្មោះ ម៉ាប់ ដែលធ្លាប់ចេញលុយ ឲ្យពួកគេចូលក្លឹប ផឹកស៊ីកន្លងមក ទើបពួកគេ រាប់អានគ្នាជាមិត្តភក្កិ ប៉ុន្តែទើបនឹងស្គាល់គ្នា មិនសូវជិតស្និទ្ធទេ។ ពួកគេបន្តថា មុនពេលកើតហេតុ ឈ្មោះ ម៉ាប់ បាន​នាំបក្សពួកចំនួន១០នាក់ ប្រដាប់ដោយដាវមួយដើម ដើម្បីចាំកាប់សម្លាប់ប្រុសថ្មី របស់សង្សារគេ មិនទាន់ទាំងបានកាប់ផង ត្រូវសមត្ថកិច្ចចាប់បានតែម្តង ។

ក្រោយពេលកើតហេតុ ជនសង្ស័ទាំង៣នាក់ខាងលើ ត្រូវបាននគរបាលប៉ុស្តិ៍ចោមចៅ កសាងសំណុំរឿង ទៅជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ចាត់ការតាមនីតិវិធី ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments