Header Ads

មិនគួរឲ្យជឿទេ!! មនុស្សដេកក្នុងផ្នូរ មិននឹកស្មានថាវិធីបែបនេះអាចធ្វើឲ្យ...(មានវីដេអូរ)

ចិន៖ វាមិនមែនជារឿងដែលគួរឲ្យអស់សំណើចនោះទេ នៅពេលដែលអ្នកបានឃើញទិដ្ឋភាព ស្រ្តីៗជាច្រើននៅក្នុងប្រទេសចិន បាននាំគ្នាទៅដេក​ក្នុងផ្នូរ។ នោះក៏ដោយសារតែ ពួកគេចង់បំភ្លេចនូវរឿងរ៉ាវ មិនល្អដែលបានកើតឡើង នៅក្នុងជីវិតពីអតីតកាល ដោយទទួលបានមកវិញ នូវជីវិតដ៏​ស្រស់​ថ្លាមួយសម្រាប់ពួកគេ។

បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា វិធីសាស្រ្តដ៏ចម្លែកប្លែកខុសគេនេះ គឺជាបទពិសោធន៍មួយ ដែលត្រូវបានរកឃើញដោយ ស្រ្តីជនជាតិចិន​ម្នាក់​ឈ្មោះ Liu Taijie មានអាយុ៣០ឆ្នាំ មកពីទីក្រុង Chongqing ភាគខាងត្បូងប្រទេសចិន។ ដោយបច្ចុប្បន្ន នាងបានព្យាយាមរស់នៅ ធ្វើឲ្យ​ជីវិតរបស់ខ្លួនឯង មានភាពប្រសើរឡើង បានជាង៣ឆ្នាំមកហើយ។

កន្លងមកជីវិតរបស់ Liu ស្ទើរតែធ្លាក់ដល់កម្រិតសូន្យ ក្រោយពីនាងមិនអាចស្វែងរកការងារធ្វើបានចំពេលផ្ទួនៗគ្នា ខណៈជីវិតអាពាហ៍ពិពាហ៍របស់​នាង កំពុងតែរងនូវភាពបរាជ័យ។ ប៉ុន្តែក្រោយពីនាងរកឃើញនូវវិធីសាស្រ្តមួយនេះមក នាងបានសម្រេចចិត្តថា និងប្រើប្រាស់បទពិសោធន៍ដ៏ឈឺចាប់​មួយ​នោះ ប្រែក្លាយជីវិតរបស់នាងឲ្យរស់នៅប្រសើរឡើងវិញ ខុសប្លែកពីនារីដទៃទៀត។

Liu បានជីកធ្វើផ្នូរនេះឡើងចំនួន៦ នៅលើជាយភ្នំ ដោយមានក្រាលថង់ជ័រប្លាស្ទិចនៅពីលើ ដើម្បីការពារពីការប្រលាក់។ ស្រ្តីដែលមានវិបត្តិរឿង​ស្នេហា គ្រួសារបែកបាក់ទាំងអស់ គឺត្រូវតម្រូវឲ្យពួកគេ ដេកនៅក្នុងផ្នូរនោះ បិទភ្នែកសញ្ជឹងគិត ក្នុងអារម្មណ៍ស្ងប់ស្ងាត់ ដោយគិតថាពិភពលោកនេះ គឺគ្មានរូបពួកគេឡើយ។

មូលហេតុនៃការធ្វើបែបនេះ ក៏ដោយសារតែ Liu ចង់ឲ្យស្រ្តីទាំងមានវិបត្តិទាំងអស់ មានការយកចិត្តទុកដាក់ ជំរុញលើកកម្លាំងចិត្ត ដើម្បីឲ្យពួកគេមាន​អារម្មណ៍ថា ធូរស្បើយពីទុក្ខវេទនាកន្លងមកដែលបានកើតឡើងដោយសារបាត់បង់គ្រួសារ ស្វាមី មនុស្សជាទីស្រលាញ់ជាដើម ដើម្បីឲ្យពួកគេមាន​ទំនុក​ចិត្ត​ជាថ្មី ផ្តល់តម្លៃឲ្យខ្លួនឯង បំភ្លេចនូវរឿងអតីតកាលឈឺផ្សាទាំងឡាយ ប្រើជីវិតរស់នៅប្រសើរឡើងវិញ។

ជួបជាមួយនាង Liu បានថ្លែងប្រាប់សារព័ត៌មានថា «ខ្ញុំត្រូវបានស្វាមីបោះបង់ចោល ហើយថែមទាំងត្រូវបានខាងក្រុមគ្រួសារ មើលងាយមើលថោក មកលើរូបខ្ញុំទៀតផង។ លើសពីនេះ ខ្ញុំក៏ធ្លាប់បានចាញ់បោកគេគ្រប់រូបភាព ជាហេតុធ្វើឲ្យខ្ញុំពិតជាចង់សម្លាប់ខ្លួនណាស់» ។

នាងបន្តថា «ប៉ុន្តែទោះបីជាយ៉ាងក្តី ស្រក់ទឹកភ្នែកគឺគ្រាន់តែជារឿងអត់ប្រយោជន៍មួយ ហើយការស្លាប់ក៏មិនមែនជាដំណោះស្រាយឡើយ។ ខ្ញុំចង់​ផ្លាស់​ប្តូរខ្លួនឯង ហើយប្រើប្រាស់បទពិសោធន៍ដែលខ្ញុំមាន ដើម្បីចែករំលែកជួយដល់ស្រ្តីផ្សេងៗទៀត ដែលកំពុងជួបទុក្ខផងដែ» ។

ក្នុងនោះ ក៏មានស្រ្តីម្នាក់ ដែលបានចូលរួមក្នុងពិធីខាងលើ បានលើកឡើងដែរ ប្រសិនបើខ្លួននាងស្លាប់ទៅ នៅពេលនោះឪពុកម្តាយ កូនៗ និងប្តីរបស់​នាង ពួកគេច្បាស់ជាទទួលយកពុំបានឡើយ។ ដូច្នេះត្រូវតែគិតជាថ្មីម្តងទៀត រស់នៅដោយភាពរឹងមាំ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments