Header Ads

នេះហើយជាលទ្ធផល នៃករណីរំលោភសម្លាប់ ត្រូវបានប៉ូលីសព្យួរ.ក ហើយបាញ់សម្លាប់ជាសាធារណៈ...

យែម៉ែន៖ បុរសម្នាក់ត្រូវបានគេព្យួរក និងក្រោយមកត្រូវគេបាញ់សម្លាប់ បន្ទាប់ពីគាត់បានចាប់រំលោភ និងសម្លាប់ក្មេងស្រីម្នាក់។ បុរសម្នាក់នេះមានឈ្មោះថា Hussein al-Saket អាយុ២២ឆ្នាំ រស់នៅក្នុងប្រទេសយែម៉េន។ ក្មេងស្រីដែលគាត់បានរំលោភ និងសម្លាប់នោះមិនត្រូវបានគេបង្ហាញអត្តសញ្ញាណនោះទេ គេគ្រាន់តែដឹងថា នាងជាក្មេងស្រីដែលមានអាយុត្រឹមតែ៣ឆ្នាំប៉ុណ្ណោះ។

បើតាមសំដីរបស់លោក Ali Ayedh ដែលជាពូរបស់បង្កើតរបស់កុមារីរងគ្រោះបានឲ្យដឹងថា ក្នុងថ្ងៃកើតហេតុ ក្មួយស្រីរបស់គាត់បានបាត់ពីផ្ទះរកមិនឃើញទាល់តែសោះ ហើយសមាជិកគ្រួសារទាំងអស់បានតាមស្វែករកទើបរកឃើញថា នាងត្រូវបានគេរំលោភ និងសម្លាប់ ហើយយកសាកសពរបស់នាងទៅកប់ចោលនៅក្នុងដីមួយកន្លែង។​

ក្រោយកើតហេតុនេះ គាត់បានទៅប្តឹងប៉ូលិស ដើម្បីតាមរកចាប់ខ្លួនជនដៃដល់។ ក្នុងការតាមរកចាប់ខ្លួនជនដៃដល់នេះ ប៉ូលិសបានធ្វើការសហការជាមួយក្រុមគ្រួសារ និងអ្នកជិតខាង ក្នុងការស្វែងរកជនដៃដល់ដ៏ព្រៃផ្សៃរូបនោះ។ ក្រោយធ្វើការស៊ើបអង្កេតអស់មួយរយៈ សមត្ថកិច្ចក៏ធ្វើការចាប់ខ្លួនជនដៃដល់បាន ហើយយកមកព្យួរកនៅទីសាធារណៈ និងក្រោយមក ប៉ូលិសបានបាញ់ជនដៃដល់ពីក្រោយខ្នងចំនួន៥គ្រាប់ស្លាប់តែម្តង៕ ប្រភព៖ Khmernote

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments