Header Ads

ជួយស៊ែរបន្តផង!! ឧកញ៉ាហុងពីវ ប្រកាសជ្រើសរើសបុគ្គលិកថ្មី ពុំចាំបាច់កំរិតវប្បធម៌ខ្ពស់ និងបទពិសោធន៍ផ្នែកសំណង់ ប្រាក់ខែរហូតដល់ ២០០០$ សូមប្រញាប់ឡើង!

Tweet មុននេះមួយម៉ោង ថ្ងៃទី0៩ សីហា 2017 លោកឧកញ៉ាចិត្តធម៌ហុង ពីវ បានប្រកាសជ្រើសរើសបុគ្គលិកថ្មីជាច្រើននាក់តាមរយៈទំព័រគណនីហ្វេសប៊ុកផ្ទាល់ខ្លួនតែម្តង ដោយលោកបានបង្ហោះរូបប្រកាសជ្រើសរើសបុគ្គលិកមួយសន្លឹក ដែលមានសរសេររៀបរាប់ខ្លីៗ ពីលក្ខខណ្ឌមួយចំនួនដែលបងប្អូនអាចដាក់ពាក្យបានថា៖

ដំណឹងជ្រើសរើសបុគ្គលិកអ្នកគ្រប់គ្រងការដ្ឋានវ័យឆ្លាត ប្រាក់ខែចាប់ពី 600$ ដល់ 2000$ ពុំចាំ​បាច់មានសញ្ញាប័ត្រ និងពុំចាំបាច់មានបទពិសោធន៍ សូមយកប្រវត្តិរូប (CV) មកកាន់ការរិយាល័យកណ្តាល បុរីពិភពថ្មី ឡាសែនសុខអគារលេខ288 ផ្លូវ 1003 សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (ទល់មុខផ្សារទំនើប AEON II ជិត កាំកូ ស៊ីធី)…

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments