Header Ads

អាក្រក់ណាស់!! សូម្បីតែលោកយាយអាយុ៨៦ឆ្នាំ ក៏រំលោភសម្លាប់ដែរ...ក្រោយពេលវែកមុខឃើញជនសង្ស័យធ្វើឲ្យគ្រប់គ្នាហួសចិត្ត

បុរសញៀនថ្នាំម្នាក់ត្រូវបានចាប់ខ្លួននៅក្នុងខេត្ត Negros Oriental ប្រទេសហ្វីលីពីនបន្ទាប់ពីគាត់បានចាប់រំលោភ និងសម្លាប់ម្តាយខ្លួនឯងដែល​មាន​អាយុ 86ឆ្នាំ។ ឧក្រិដ្ឋកម្មដ៏គួរឱ្យរន្ធត់នេះបានកើតឡើងនៅក្នុងកន្លែងស្ងប់ស្ងាត់នៃតំបន់ Bolocboloc ហើយវាបានធ្វើឱ្យប្រជាជនក្នុងស្រុកជាច្រើន​មាន​ការ​ភ្ញាក់ផ្អើល។

អ្នកជិតខាងបានរកឃើញសាកសពរបស់អ្នកស្រី Josefina Barrera Manaban អាយុ 86 ឆ្នាំ នៅក្នុងផ្ទះរបស់គាត់ដោយបង្ហាញសញ្ញាថា​គាត់ត្រូវ​បានគេ​ចាក់ជាច្រើនដង។ ឈាមរបស់គាត់ត្រូវបានខ្ចាត់ខ្ចាយពាសពេញផ្ទះដោយបង្ហាញពីការវាយប្រហារយ៉ាងឃោឃៅ។ អ្នកស្រីត្រូវបានគេឃើញ​ស្លាប់​នៅមាត់ទ្វារផ្ទះរបស់គាត់ បើតាមការត្រួតពិនិត្យរាងកាយរបស់ស្ត្រីវ័យចំណាស់បានបង្ហាញថាគាត់ត្រូវបានគេរំលោភមុនពេល​គាត់ត្រូវបានគេ​សម្លាប់។

យោងតាមរបាយការណ៍ប៉ូលីសជនសង្ស័យដែលត្រូវបានចោទប្រកាន់ត្រូវបានគេស្គាល់ថាឈ្មោះ Roger Manaban អាយុ 52 ឆ្នាំដែលត្រូវជាកូនប្រុស​របស់ជនរងគ្រោះ និងជាអ្នកស្រុកនៃតំបន់នោះតែម្ដង។ នៅពេលដែលបានដឹងអំពីរឿងនេះអ្នកស្រុកជាច្រើនបាននិយាយថាលោក Roger ពិតជាមាន​ការញៀនគ្រឿងញៀន។

ឥឡូវនេះជនសង្ស័យត្រូវបានអាជ្ញាធរមូលដ្ឋានឃុំខ្លួនខណៈដែលការស៊ើបអង្កេតកំពុងបន្ត។ វានៅតែមិនច្បាស់ថាតើសមាជិកគ្រួសារដទៃទៀតនឹង​ដាក់​ពាក្យបណ្តឹងលើរូបគាត់ដែរឬទេ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments