Header Ads

ឧកញ៉ា ស្រី ចាន់ថន ប្រកាសជួយកីឡាករប្រដាល់ ម៉ន សាម៉េត ដែលខំសម្រក់ឈាមលើសង្វៀនដើម្បីរកលុយឲ្យប្រពន្ធឆ្លងទន្លេ

ឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន Jet’s Group ជាឧកញ៉ាមួយរូបដែលមហាជនបានជ្រាបរួចមកហើយថា តែងតែធ្វើនូវអំពើសប្បុរសធម៌ជាច្រើននៅក្នុងសង្គម។ ជាក់ស្តែងណាស់ក្រោយពីមានក្តីអាណិតចំពោះ កីឡាករប្រដាល់ឈ្មោះ ម៉ន សាម៉េត ដែលខំប្រកួតនៅលើសង្វៀនរហូតដល់របួសដេរជាង ១០ថ្នេរ ព្រោះតែចង់រកថវិកាឲ្យប្រពន្ធដែលជិតឆ្លងទន្លេ លោក ស្រី ចាន់ថន ក៏បានធ្វើការប្រកាសនៅគណនីហ្វេសប៊ុករបស់ខ្លួនថា៖ ដើម្បីជាការលើកទឹកចិត្តដល់ប្អូនកីឡាករ ម៉ន សាម៉េត បងសូមរាប់រងថ្លៃពេទ្យ ទឹកដោះគោកូន និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។ ក្នុងនោះផងដែរទង្វើដ៍ល្អប្រពៃរបស់លោក ស្រី ចាន់ថន ធ្វើឲ្យមហាជនកោតសរសើរយ៉ាងខ្លាំង ដោយសារតែលោកតែងតែមានមុខនៅក្នុងការងារសង្គមជានិច្ច៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments