Header Ads

ផ្អើលប្រជាពលរដ្ឋថៃ!! ធ្វើពិធីបួងសួងដល់ព្រះនាងនាគ ស្រាប់តែកើតមាន បាតុភូតចម្លែក នឹកស្មានមិនដល់

កាសែតក្នុងស្រុកមួយរបស់ប្រទេសថៃ បានចុះផ្សាយនៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០១៧ នេះថា ប្រជាពលរដ្ឋថៃរាប់រយនាក់ បាននាំគ្នាផ្អើលឈូឆរ ទៅធ្វើពិធីបួងសួង ព្រះនាងនាគ ហើយស្របពេលនោះ ក៏មានបាតុភូតព្រះអាទិត្យ បញ្ចេញរស្មីជារង្វង់មូល ចំពីលើក្បាលព្រះនាងនាគតែម្ដង ។ ក្នុងពិធីបួងសួងនោះ ក៏មានពិធីរាំបើកឆាកដោយលោកគ្រូ ឥសី តាពុធខុន ឬ ឈ្មោះ ប្រ៊ីឆា ចិត្តបុរិសុទ្ធ ព្រមទាំងមានវត្តមានរបស់ក្រុមព្រះសង្ឃ ព្រះចៅអធិការវត្ត តាមបណ្ដាខេត្តនានាចូលរួមថែមទៀតផង ។

ប្រភពព័ត៌មាន បានឱ្យដឹងថា ពិធីបួងសួងខាងលើ គឺបានរៀបចំនៅអាស្រមឥសីលេខ ៥៣/៤ ឃុំផូតែង ស្រុកបាងផៃ ខេត្តអយុទ្យា ។ ពិធីបែបសាសនានេះទៀតសោត ត្រូវបានរៀបចំឡើងដើម្បីរំឭកគុណដល់នាគរាជក្បាល ៣ ដែលមានឬទ្ធីបារមីខ្លាំងពូកែ ជួយការពារមនុស្សលោក ហើយស្របពេលដែល មនុស្សជាច្រើនកំពុងមានវត្តមាននៅក្នុងពិធីខាងលើ ស្រាប់តែព្រះអាទិត្យបានបញ្ចេញរស្មីជារង្វង់មូល ដោយអាកាសធាតុដែលក្ដៅ ស្រាប់តែប្រែជាត្រជាត់ និងមានខ្យល់បក់ ធ្វើឱ្យមនុស្សជាច្រើនកាន់តែជឿស៊ុបលើបារមីរបស់ព្រះនាងនាគ ។

ប្រភពព័ត៌ដដែលបានឱ្យដឹងលម្អិតទៀតថា នៅក្នុពិធីគេឃើញមានរូបសំណាក់នាគរាជចំនួន ៩ អង្គ ហើយក្នុងនោះមានមួយអង្គមានក្បាល ៣ ដែលជានាគរាជមានបារមីខ្លាំងជាងគេបំផុត ព្រមទាំងបានចូលរួមជួយការពារក្នុងព្រះពុទ្ធសាសនាទៀតផង ។

យោងតាមការរៀបរាប់បញ្ជាក់របស់លោក ប្រ៊ីឆា ចិត្តបុរិសុទ្ធ បានឱ្យដឹងថា ពីធីបួងសួងដល់ព្រះនាងនាគនេះ គឺដើម្បីរំឭកគុណ ព្រះអង្គតែងតែជួយការពារ ថែរក្សាដល់ពួកយើងទាំងអស់គ្នា ។ លោកបន្តថា ពិធីខាងលើ ពិតជាសក្ដិសិទ្ធខ្លាំងណាស់ ដូចនេះទើបប្រជាជនថៃជាច្រើន តែងតែមកធ្វើពិធី ដោយម្នាក់ៗ បានពាំនាំគ្រឿងដង្វាយផ្សេងៗ ដើម្បីគោរពបូជា ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments