Header Ads

ខឹងចិត្តណាស់!! រួមរ័ក្សជាមួយគ្នាហើយ ស្រាប់តែលឺនាងនិយាយថា "ក្បាច់លើគ្រែនៅស្ទើ..." ខឹងពេកទាញកាំបិត..

ប្រទេសថៃ៖ កាលពីពេលថ្មីៗនេះ កាសែតក្នុងស្រុក បានចុះផ្សាយពីករណីឃាតកម្មមួយ បានកើតឡើង ហើយក្រុមប៉ូលិសបានចុះ ទៅពិនិត្យកន្លែងកើតហេតុ ក្រោយពីមានប្រជាពលរដ្ឋ បានប្រទះឃើញសពស្ត្រីវ័យក្មេងម្នាក់ អាយុប្រហែល២២ឆ្នាំ បានដេកស្លាប់នៅក្នុងចំការកៅស៊ូ មួយកន្លែងក្នុងខេត្តសុងខ្លា ។

ក្រោយពីពិនិត្យរួចហើយ ប៉ូលិសក៏បានតាមចាប់ខ្លួន ជនល្មើសជាឃាតកបានសម្រេច ក្រោយពីកើតហេតុបាន៣ថ្ងៃ ហើយជនល្មើសត្រូវបានគេស្គាល់ឈ្មោះ ណាត់ អាយុ២៨ឆ្នាំ ។

បើតាមការសារភាព ពីជនល្មើសជាឃាតក បានប្រាប់ឲ្យដឹងថា ខ្លួននិងនារីរងគ្រោះ បានស្គាល់គ្នាតាមរយៈហ្វេសប៊ូក កាលពីដើមខែ ហើយក្រោយមកខ្លួន និងនារីរងគ្រោះបានណាត់ជួបគ្នា ដោយទើបតែស្គាល់គ្នាបាន១៥ថ្ងៃ តែប៉ុណ្ណោះ ។

ឃាតកបានបន្តទៀតថា ខ្លួនបានជិះរថយន្តឈ្នួលទៅរកនារីរងគ្រោះ នៅក្នុងស្រុកខោឆៃសន ខេត្តផាត់ផាក់លុង ។ ក្រោយពីបានជួបគ្នាហើយ ខ្លួនក៏បានបបួលនាងទៅរួមរ័ក្ស តែដោយសារខ្លួនគ្មានលុយគ្រប់គ្រាន់ ទើបបបួលនាងទៅដេកជាមួយគ្នា នៅក្នុងចំការកៅស៊ូតែម្តង ។

ជនល្មើសបានបន្តទៀតថា ក្រោយពីបានរួមរ័ក្សជាមួយគ្នារួចហើយ ស្រាប់តែនាងនិយាយថា “ក្បាច់លើគ្រែនៅស្ទើណាស់” ។ ពេលឮសម្លេងបែបនេះ រូបគេខឹងយ៉ាងខ្លាំងជាមួយនារីរងគ្រោះ ហើយទ្រាំមិនបាន ក៏ទាញកាំបិត ដែលដាក់មកជាប់និងខ្លួន យកទៅអារ.កនាង រហូតដល់ស្លាប់ភ្លាមៗ រួចទុកសាកសពចោលនៅក្នុងចំការកៅស៊ូនោះ បន្ទាប់មកខ្លួនក៏បានយកម៉ូតូនាង ទៅលក់បានក្នុងតំលៃ៧ពាន់បាត ហើយគេចខ្លួន ទៅខេត្តផាត់ផាក់លុងតែម្តង។

ពេលនេះប៉ូលិសកំពុងធ្វើការ ចោទប្រកាន់បុរសខាងលើ ពីបទសម្លាប់មនុស្សដោយចេតនា និងប្លន់ទ្រព្យសម្បត្តិអ្នកដទៃ ហើយបានកសាងសំណុំរឿង ដើម្បីបញ្ជូនជនល្មើសទៅតុលាការ ធ្វើការកាត់ទោសតាមនិតិវិធីច្បាប់ ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments