Header Ads

ឈឺពោះខ្លាំងពេក!! ទ្រាំមិនបានបង្កើតកូននៅក្នុងរថយន្ដទាំងថង់ទឹកភ្លោះមិនទាន់បែក..

សហរដ្ឋអាមេរិក៖ រូបភាពដ៏មិនគួរអោយជឿមួយដែលស្រ្ដីម្នាក់បាន​បង្កើតកូនដោយខ្លួនឯងនៅក្នុងរថយន្ដ ធ្វើអោយគេភ្ញាក់ផ្អើលគ្រប់គ្នា។ ស្រ្ដីរូបនេះមកពីទីក្រុង Pittsburgh រដ្ឋ Pennsylvania សហរដ្ឋអាមេរិក បានចែករំលែករូបភាពរបស់គាត់បង្កើតកូនលើបណ្ដាញសង្គម Instagram ធ្វើអោយមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ស្រ្ដីរូបនេះបានបង្កើតកូនរបស់គាត់ទាំងទឹកភ្លោះមិនទាន់បែកថង់ទឹកភ្លោះនៅឡើយ បន្ទាប់ពីបង្កើតហើយនាងបានប្រញាប់ទៅមន្ទីរពេទ្យភ្លាមៗ។

ស្រ្ដីរូបនេះបានបង្កើតកូននៅក្នុងរថយន្ដនេះ គឺដោយសារតែនាងឈឺពោះខ្លាំងពេកមិនអាចទ្រាំបាន ហើយទារកដែលកើតនេះទើបតែមានអាយុ៨ខែតែប៉ុណ្ណោះ។ ទារកនោះមានសុខភាពល្អ ហើយពេលនេះទារកខាងលើកំពុងតែត្រូវគ្រូពេទ្យតាមដានសុខភាព ក្រោយពេលទារកនេះកើតមុនខែ។ ទារកនោះមានទម្ងន់ ១.៨១គីឡូក្រាម។ តាមសម្ដីស្រ្ដីជាម្ដាយបានអោយដឹងថា៖ ដំបូងគាត់ឈឺពោះ គាត់ក៏បានខលទៅឡានសង្រ្គោះបន្ទាន់ ៩១១ អោយមកទទួលគាត់ទៅមន្ទីរពេទ្យ ស្រាប់តែនាងឈឺពោះខ្លាំងពេកក៏កើតទារកនោះចេញមកតែម្ដង ទាំងមិនទាន់បែកថង់ទឹកភ្លោះ។ នាងក៏បានប្រញាប់បញ្ជូនកូនគាត់ទៅកាន់មន្ទីរពេទ្យដើម្បីពិនិត្យសុខភាព ពេលនេះកូនរបស់នាងថ្វីតែមានទម្ងន់ស្រាល តែរូបគេមានសុខភាពល្អណាស់។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments