Header Ads

ផ្អើលផ្សារទំនើប!! ប្រពន្ធខឹងដោះខោអាវចេញ សុខចិត្តស្រាតខ្លួនទទេ ដោយសារប្តីបោះពាក្យថា...

ចិន៖ ជំលោះរវាងអតីតប្តីប្រពន្ធមួយគូបានធ្វើឲ្យផ្អើលពេញផ្សារទំនើបមួយកន្លែង ដែលស្ថិតនៅក្នុងខេត្ត Jiangsu ប្រទេសចិន។ ក្រោយពីបានធ្វើឲ្យផ្អើលពេញផ្សារទំនើប ករណីជំលោះមួយនេះបានធ្វើកក្រើកពេញបណ្តាញសង្គមចិនផងដែរ។ សាក្សីនៅកន្លែងកើត ហេតុបានឲ្យដឹងថា អតីតប្តីប្រពន្ធទាំងពីរនាក់នេះបានដើរជួបគ្នាដោយចៃដន្យនៅក្នុងផ្សារ ហើយមិនដឹងជាពួកគេគុំជាមួយគ្នាពីពេលណាទេ ស្រាប់តែពួកគេបានបង្កជំលោះពាក្យសំដីជាមួយគ្នាយ៉ាងខ្លាំងតែម្តង។

ក្នុងជំលោះនោះបុរសជាប្តីបាននិយាយថា ​ទូរស័ព្ទរបស់ស្ត្រីជាប្រពន្ធ និងសំលៀកបំពាក់ ដែលនាងកំពុងតែស្លៀកនោះ គឺគាត់ជាអ្នកទិញឲ្យកុំចង់ខ្លាំងជាមួយគាត់។ ដោយខឹងនឹងប្តីនិយាយដូចនេះ ស្ត្រីជាប្រពន្ធបានបោះទូរស័ព្ទឲ្យបុរសនោះវិញ ហើយថែមទាំងបានដោះខោអាវចេញអស់ ហើយយកទៅឲ្យបុរសនោះវិញផងដែរ។

មុនដំបូងបុរសជាប្តីបានព្យាយាមឃាត់នាងដែរ តែនាងមិនព្រមស្តាប់ទាល់តែសោះ។ ចុងក្រោយ ស្រីជាប្រពន្ធបានដើរទៅផ្ទះវិញដោយខ្លួនទទេ។ សូមបញ្ជាក់ថា គេមិនដឹងពីអត្តសញ្ញាណរបស់អតីតប្តីប្រពន្ធរូបនេះទេ ហើយមូលហេតុពិតប្រាកដនៃជំលោះក៏គេមិនបានដឹងដែរ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments