Header Ads

ក្មេងប្រុសម្នាក់ចូលព្រៃដើររកសត្វ ស្រាប់តែប្រទះឃើញរូងចម្លែកមួយ ពេលចូលដល់ខាងក្នុងឡើងព្រឺរោម...

ក្មេងប្រុសម្នាក់បានដើរស្វែករកសត្វព្រៃនៅភាគខាងត្បូងនៃភ្នំនីមិតហ៊ីល សហរដ្ឋអាមេរិក ពេលកំពុងតែដើរក៏បានប្រទះនូវរូងដ៏ចម្លែកមួយ។ ដំបូង​ឡើយ​​ដូជា​គ្មានការភ័យខ្លាចអីបន្តិច ស្រាប់តែពេលដែលគាត់ចូលទៅដល់ក្នុងក៏កើតការភ័យខ្លាចឡើងដោយសារតែគាត់បានឃើញ ឆ្អឹងខ្មោច អំបែប​ដប សំបក​គ្រាប់កាំភ្លើង សំបកគ្រាប់បែក និងវត្ថុចាស់ជាច្រើនទៀត ដែលមើលទៅប្រហែលជាទីនេះជាកន្លែងដែលធ្លាប់​មានសង្រ្គាម​ហើយមើលទៅ។

តាមប្រភពបានអោយដឹងថារូងនេះធ្លាប់ត្រូវបានគេស្គាល់ថាជាតំបន់ Fonte ក្នុងអំឡុងពេលមុនសង្គ្រាម។ នៅតាមផ្លូវដែលធ្វើដំណើរទៅទីនោះ​គឺវា​លំបាកណាស់ ហើយនៅទីនោះមានរូងជាច្រើនតែភាគច្រើនគឺតូចៗ។ រូងភ្នំនេះស្ថិតនៅភាគខាងត្បូងនៃភ្នំនីមិតហ៊ីលដែលជាកន្លែង​របស់ឧត្តម​សេនីយ៍​តាកាស៊ីណា ហើយក៏ជាជំរករបស់កងទ័ពជប៉ុនផងដែរ។ លោក Takashina ត្រូវបានសម្លាប់ខណៈពេលព្យាយាមរៀបចំកងទ័ពដែល​នៅសេសសល់​របស់​ខ្លួននៅ Northern Guam ដោយមានផែនការទប់ទល់នឹងការឈ្លានពានមួយ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments