Header Ads

ខ្មាស់គេណាស់!! ទាំងម្ដាយទាំងកូន ចេញរកស៊ីផ្លូវភេទ...ពេលនេះ ឃាត់ខ្លួនយកទៅអប់រំហើយ...

ភ្នំពេញ៖ កាលពីវេលា​ម៉ោង៩​យប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ នេះ សាលាខណ្ឌដូនពេញ បានចុះប្រមូលស្រ្តីរកស៊ីផ្លូវភេទដែលឈរ​នៅរង្វង់មូលវត្តភ្នំ និងជាលទ្ធផល បានឃាត់ខ្លួន នារីរងស៊ីផ្លូវភេទបានចំនួន ៤នាក់ យកទៅធ្វើការអប់រំ ហើយការឃាត់ខ្លួននេះដែរ បានធ្វើឡើងនៅចំណុចរង្វង់មូលវត្តភ្នំ ស្ថិតនៅក្នុងសង្កាត់វត្ត ភ្នំខណ្ឌដូនពេញ ។

ស្ត្រីរកស៊ីផ្លូវភេទទី ១មានឈ្មោះ ឈ្មោះ ស ជ ត អាយុ ២៨ឆ្នាំ ​ស្នាក់នៅមិនពិតប្រាកដ ទី២មានឈ្មោះ ណ រ អាយុ ២៨ឆ្នាំ ស្នាក់នៅផ្ទះជួលបន្ទប់លេខ២ សង្កាត់ទួលសង្កែ ខណ្ឌ
ឬស្សីកែវ ទី៣មានឈ្មោះ​ ម ដ វ អាយុ ៣៨ឆ្នាំ ស្នាក់នៅផ្សារចាស់ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ និងទី៤ ​មានឈ្មោះ ម ស ព ភេទស្រីអាយុ ១៦ឆ្នាំ ស្នាក់នៅសង្កាត់​ផ្សារចាស់ ខណ្ឌដូនពេញ ត្រូវជាកូនរបស់ឈ្មោះ ម ដ វ ។

តាមប្រភពព័ត៌មាន ពីខាងមន្ត្រីសាលាខណ្ឌដូនពេញ បានឱ្យដឹងថា ស្ត្រីរកស៊ីផ្លូវខាងលើនេះ តែងតែលួចបន្លំលុយរបស់ភ្ញៀវ ដែលមករកសេវាផ្លូវភេទ និងបង្កភាពអសន្តិសុខ ឆក់ និងប្លន់នៅចំណុចរង្វង់មូលវត្តភ្នំ ទើប​លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានបញ្ជាឱ្យ​ចុះប្រមូលស្ត្រីរកស៊ីផ្លូវភេទ បានចំនួន ៤នាក់ យកទៅសាលាខណ្ឌដូនពេញ ចំណែកស្រ្តី​ផ្សេង​ទៀត បានរត់គេចខ្លួនអស់ ។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments