Header Ads

ស្នេហាមិនប្រកាន់វណ្ណះទេ...ព្រះនាងរបស់ស្តេចម៉ាឡេស៊ីដ៏មានអំណាច បាន​រៀប​អភិសេក​ជាមួយ​បុរសសាមញ្ញ...

បុត្រី​របស់​ស្ដេច​ដ៏​មាន​អំណាច​មួយ​អង្គ​របស់​ប្រទេស​ម៉ាឡេស៊ី បាន​រៀប​អភិសេក​ជាមួយ​នឹង​គូ​ដណ្ដឹង​ជនជាតិ​ហូឡង់ កាល​ពី​ថ្ងៃ​ច័ន្ទ ម្សិលមិញ​នេះ នៅ​ក្នុង​ពិធី​បែប​ប្រពៃណី​ដ៏​ថ្លៃថ្លា​មួយ។

ព្រះនាង Tunku Tun Aminah Sultan Ibrahim ព្រះជន្ម ៣១ វស្សា ដែល​ជា​បុត្រី​តែ​មួយ​អង្គ​គត់​របស់​ស្ដេច​នៃ​រដ្ឋ Johor បាន​រៀប​អភិសេក​ជាមួយ​បុរស​ជនជាតិ​ហូឡង់ មាន​ឈ្មោះ​ថា Dennis Muhammad Abdullah អាយុ ២៨ ឆ្នាំ បន្ទាប់​ពី​ស្រលាញ់​គ្នា​អស់​រយៈពេល ៣ ឆ្នាំ។

បុរស​ហូឡង់​ជា​បុគ្គលិក​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ ដែល​បាន​ចូល​សាសនា​អ៊ីស្លាម កាល​ពី​ឆ្នាំ​២០១៥ បាន​រៀបការ​ជាមួយ​ព្រះ​នាង​ម៉ាឡេស៊ី ស្រប​តាម​ទំនៀមទម្លាប់​មូស្លីម​ម៉ាឡេ (Muslim Malay) នៅ​ឯ​រាជវាំង Serene Hill Palace ដែល​ជា​វិមាន​គ្រួសារ​រាជវង្ស ស្ថិត​នៅ​ក្នុង​ទីក្រុង Johor Bahru ប្រទេស​ម៉ាឡេស៊ី។

គួរ​បញ្ជាក់​ថា ពិធី​រៀប​អភិសេក​មួយ​នេះ ត្រូវ​បាន​ចូលរួម​ដោយ​ក្រុម​គ្រួសារ និង​មិត្តភ័ក្ដិ​ជិតស្និទ្ធ​ប៉ុណ្ណោះ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments