Header Ads

លេងមែនទែនហើយ!! កូរ៉េខាងជើងប្រកាសថា កងទ័ពស្ម័គ្រចិត្តជាង៣,៥លាននាក់បន្ថែមទៀតចូលរួមប្រឆាំងនឹងអាមេរិក

កូរ៉េខាងជើង៖ បន្ទាប់ពីបង្ហាញសារព័ត៌មានអំពីគម្រោងបាញ់មីស៊ីលទៅកាន់កោះ Guam ពេលនេះកូរ៉េខាងជើងបានបញ្ចេញដំណឹងមួយទៀតថា នឹងមានអ្នកស្ម័គ្រចិត្តជាច្រើនលាននាក់បន្ថែមទៀតចូលរួមជាមួយកងទ័ពកូរ៉េខាងជើង ដើម្បីប្រយុទ្ធជាមួយនឹងអាមេរិក។ បើយោងតាម Korea Central News Agency (KCNA) បានឲ្យដឹងថា កូរ៉េខាងជើងនឹងមានកងទ័ពស្ម័គ្រចិត្តប្រមាណជា ៣,៤៧៥,០០០ នាក់បន្ថែមទៀត ដែលកម្លាំងទ័ពស្ម័គ្រចិត្តទាំងនេះបានមកពីការចូលរួមរបស់ក្រុមនិស្សិត យុវសិស្សជាន់ខ្ពស់ និងយុវជនដែលកំពុងតែមានការងារស្រាប់។

ក្នុងការប្រកាសដំណឹងនេះកូរ៉េខាងជើងក៏បានរៀបចំកម្មវិធីផ្លូវការ មានក្បួនដង្ហែរ និងមានប្រជានជនទូទៅប្រមាណជា ១០០,០០០​នាក់ផងដែរមកចូលរួម និងសម្តែងនូវការគាំទ្រទៅកាន់រដ្ឋាភិបាល។ បើយោងតាម ក្រុមអ្នកវិភាគបានឲ្យដឹងថា ប្រសិនបើមានកម្លាំងបន្ថែមច្រើនយ៉ាងនេះមែន កូរ៉េខាងជើងនឹងមានកម្លាំងយោធាដ៏រឹងមាំមួយ។

យ៉ាងណាក្តី លោកប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសរួចហើយថា អាមេរិកមិនខ្លាចការគំរាមគំហែងរបស់ក្រុងព្យុងយ៉ាងនោះទេ ហើយក្រុងវ៉ាស៊ីនតោនបានត្រៀមខ្លួន រួចជាស្រេចដើម្បីទប់ទល់នឹងការវាយប្រហារគ្រប់រូបភាពទាំងអស់ដែលអាចកើតមានឡើង៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments