Header Ads

គួរឲ្យអាសូគាត់ណាស់!! ជិះកង់ដើរលក់ភួយ មុង​ ឃ្លានពេកដើរទៅទិញបាយហូប ត្រលប់មកវិញត្រូវរថយន្តបុកពេញទំហឹងស្លាប់យ៉ាងអាណោចអាធម័

ខេត្តកណ្តាល៖ បុរសម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្រោយត្រូវរថយន្តមិនចាំម៉ាកមួយគ្រឿងបានបើកបុកពេញ។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីយប់​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅលើ​កំណាត់​ផ្លូវជាតិ​លេខ១ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ៤១-៤២ ចំណុច​ផ្សារ​ជ្រោយ​ដង ស្ថិតក្នុង​ភូមិ​ស្ទឹង២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសរងគ្រោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណឡើយមានអាយប្រហែល៥០ឆ្នាំជាង ហើយមុនពេលកើតហេតុគេឃើញបុរសរងគ្រោះជិះកង់ចាស់មួយគ្រឿងមានដឹកភួយ មុង កន្ទេល ខ្នើយ អង្រឹង លក់តាមបណ្តោយផ្លូវជាតិលេខ១ លុះមកដល់ចំណុចកើតហេតុក៏បានឈប់កង់ទុក ហើយដើរទៅទិញម្ហូបអាហារនៅផ្សារជ្រោយដង។ ពេលទិញម្ហូបហើយបានដើរត្រលប់មកវិញ ក៏ស្រាប់តែមានរថយន្តមួយគ្រឿងមិនចាំម៉ាកបានបើកបរយ៉ាងលឿនក្នុងទិសដៅពីអ្នកលឿងទៅភ្នំពេញ បានបុកបុរសរងគ្រោះពេញទំហឹង បណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗតែម្តង។

ក្រោយកើតហេតុរថយន្តបង្កបានរត់គេចខ្លួនបាត់ស្រមោល ចំណែក​កង់ និង​សម្ភារៈ​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ហើយ​សព​យកទៅ​តម្កល់ទុក​នៅ​វត្ត ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments