Header Ads

ជួយស៊ែរផង!! សេចក្ដីលំអិត រឿងកូនប្រុសលោកខៀវ កូឡា បាញ់សម្លាប់ប្រពន្ធ រួចបាញ់សម្លាប់ខ្លួនឯង​ សង្ស័យរឿង….

រាជធានីភ្នំពេញ៖ កូនប្រុសរបស់លោក ខៀវ កូឡា អ្នកយកព័ត៌មាន នៅស្ថានីយទូរទស្សន៍ CTN សង្ស័យប្រចណ្ឌប្រពន្ធ ដែលទើបនឹងរៀបការបាន៣ខែ បានបាញ់សម្លាប់ប្រពន្ធ រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង​​ ៦និង២០នាទីយប់ ថ្ងៃទី​២៧​ ខែសីហា​ ឆ្នាំ​២០១៧​ នៅ​ក្នុង​ផ្ទះ​ល្វែង​បុរី៩៩៩​ ជាន់ទី១ ផ្លូវ​លេខ​២១​ BT ភូមិ​សន្សំកុសល​១​ ក្រុម៣​ សង្កាត់​បឹងទំពន់​1 ខណ្ឌ​មាន​ជ័យ​ ។

​សពជនបុរស​ជាប្តី មានឈ្មោះ​ ខៀវ​ កូណែល​ អាយុ៣៤ឆ្នាំ​ មុខរបរអនុប្រធានការិយា​ល័យ​ គណនេយ្យ​ និងជាជំនួយ​ការ​ផ្ទាល់ របស់លោក​ស្នងការរាជធានី​ភ្នំពេញ​ ជាកូនប្រុសរបស់លោក ខៀវ កូឡា បច្ចុប្បន្នជាអ្នកយកព័ត៌មាន នៅស្ថានីយទូរទស្សន៍ CTN និងជាបងប្រុសរបស់ អ្នកនាង ខៀវ សានសាណា ជាពិធីការិនីនៅស្ថានីយទូរទស្សន៍ CTN ។ ចំណែកសព​ស្ត្រី​ជាប្រពន្ធ​ មានឈ្មោះ​ យ៉េង​ លក្ខិណា​ ​អាយុ៣៧​ឆ្នាំ មុខរបរបុគ្គលិក​​ វិទ្យុ​ទន្លេ​ ទាំងពីរនាក់​ ស្នាក់​នៅផ្ទះ​​កើតហេតុ​ខាងលើ​ ។

​​ជុំវិញករណីខាងលើនេះ សមត្ថកិច្ចហាក់មានការ លាក់លៀម បើតាម​ការបង្ហើប របស់ម្តាយ​ស្រ្តី​រងគ្រោះ​ ដែល​ស្នាក់​នៅជាមួយកូន បានប្រាប់សមត្ថកិច្ច មូលដ្ឋានអោយដឹងថា​ នៅរយៈ​ពេល​ប៉ុន្មាន​ថ្ងៃកន្លងមកនេះ​ កូន​របស់​គាត់ ទាំង​ពីរនាក់​ ដូចជាមាន​ការ ​រកាំ​រកូសជាមួយ​គ្នា​ ​ដូចជារឿងប្រចណ្ឌ​ លុះ​មកដល់​ថ្ងៃ​កើតហេតុ​ កូន​ប្រសារ​ប្រុសរបស់​គាត់​ បានត្រលប់​មកពី​ក្រៅ​ ចូល​​​ផ្ទះ​វិញ​។

គាត់បន្តថា ប្តីប្រពន្ធ​ទាំង​ពីរនាក់​ បានឡើង​ទៅ​លើ​បន្ទប់​ របស់​ខ្លួន​ជាន់ទី១​​ មិនដឹងថា​ ពួកគេ​ទាំង​ពីរនាក់ ​​មានរឿង​អ្វីនោះ​នោះទេ ក៏ស្រាប់តែ​លឺសូរ​សំលេង ​ផ្ទុះ​ចំនួន​២គ្រាប់​ ឮ​ដូច​នេះ​ ពួក​គាត់​ក៏បាននាំ​គ្នា​ឡើង​ទៅ​មើល​ ក៏ស្រាប់តែ​ឃើញ​ កូន​ប្រុស​ស្រី​ ទាំងពីរនាក់​ បានដេក​ស្លាប់​នៅ​ក្នុង​ថ្លុកឈាម​ តែ​ភ្លាមនោះ កូនស្រីរបស់គាត់ នៅមានដង្ហើម បានទំនាក់ទំនងហៅរថយន្ត​សង្គ្រោះ​ដឹក​កូន​ស្រី​យកទៅ​សង្គ្រោះ​ នៅ​មន្ទីរពេទ្យ​មិត្តភាពខ្មែរ​សូវៀត​ តែ​ពេល​ទៅ​ដល់​មន្ទីពេទ្យ​ ក៏បានដាច់ខ្យល់​ស្លាប់ទៅហើយ​ ។

​​ប្រភពដដែល​ បានបន្ត​ទៀតថា​ បន្ទាប់​ពី​មានហេតុ​ការណ៍​កើត​ឡើង​ ឃើញ​មាន​សមត្ថកិច្ច​មូលដ្ឋាន ​និងវត្តមានលោកស្នងការរង រាជធានីភ្នំពេញ ចុះទៅដល់កន្លែងកើតហេតុ បិទទ្វារផ្ទះ មិនឲ្យអ្នកណាចូល ទៅក្នុងផ្ទះកើតហេតុទេ។ ក្នុងនោះសមត្ថកិច្ច បានចុះ​ទៅ​កន្លែង​កើតហេតុ​ បាន​រកឃើញអាវុធខ្លី​ ម៉ាកឡុក​ ពណ៌ខ្មៅមួយដើម​ នៅ​លើពូក​ ក្បែរជនរងគ្រោះ​ជាប្តី​​ ឃើញ​ដូចនេះ​ សមត្ថកិច្ច​មូលដ្ឋាន ​បាន​ទំនាក់ទំនង​ហៅ​ខាង ជំនាញ​កោសល្យវិច័យ​ក្រុង​ អោយ​មក​ពិនិត្យ​ឃើញ​ថា​ សពជនរងគ្រោះ​ជាប្តី​ របួសសៀត​ថ្កា​ខាងស្តាំ​ ធ្លាយ​ទៅសៀត​ថ្កា​ខាង​ឆ្វេង​ ចំនែក​សពជនរងគ្រោះ​ជាប្រពន្ធ​ រងរបួស​ពីថ្ពាល់ឆ្វេង​ ធ្លាយ​ទៅ​ចិញ្ចើម​ខាងស្តាំ​។

តាមការឲ្យដឹង ពីអ្នកជិតខាង កន្លែងកើតហេតុបានឲ្យដឹងថា ប្តីប្រពន្ធនេះ ទើបតែរៀបការ​បាន៣ខែប៉ុណ្ណោះ ហើយជនរងគ្រោះជាប្រពន្ធ គឺជាមេម៉ាយកូនមួយ ចំណែកប្តី គឺជាពោះម៉ាយកូន២នាក់ ។

ពាក់ព័ន្ធនឹងករណីឃាតកម្មខាងលើនេះ សមត្ថកិច្ច​បានសន្និដ្ឋាន​ថា​ គឺជារឿងប្រចណ្ឌ​ ទើប​​បុរស​ជាប្តី​បានបាញ់​សំលាប់​ប្រពន្ធ​ រួចហើយបាន​​បាញ់​សំលាប់​ខ្លួន​ឯង​ជាក្រោយ​។ ​​ក្រោយពេលកើតហេតុ​ សមត្ថកិច្ច​ជនរងគ្រោះ​ ត្រូវ​បានសមត្ថកិច្ច​ ធ្វើ​កំណត់ហេតុ​រួចហើយ បាន​ប្រគល់​សពជនរងគ្រោះ​ អោយ​សាច់ញាតិ​រៀបចំធ្វើ​បុណ្យ​ នៅ​ផ្ទះ​ជនរងគ្រោះ​តែម្តង៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments