Header Ads

ពិតជាសំណាងណាស់!! ២នាក់ម្តាយនិងកូន បើកឡានធ្លាក់ជំរេលភ្នំ ជំរៅ២០០ម៉ែត្រគ្មានរបួសអ្វីសោះ! កូនស្រីប្រាប់ថាព្រោះមាន….

(ខេត្តតាក ប្រទេសថៃ) កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ មានគ្រោះថ្នាក់ចរាចរ ដ៏រន្ធត់មួយបានកើតឡើង ដោយស្ត្រីជាម្តាយ និងកូន បើករថយន្តធ្លាក់ជំរាលភ្នំ ដែលមានជំរៅរហូតដល់ ២០០ម៉ែត្រ តែអ្នកទាំង២ គ្មានរបួសអ្វីធ្ងន់ធ្ងរនោះឡើយ!!!

បើតាមការចុះផ្សាយ របស់កាសែតក្នុងស្រុក បានរាយការណ៍ថា តាមរយៈអ្នកប្រើប្រាស់ Facebook Page ល្បីមួយឈ្មោះ เฟซบุ๊ก ตรี ปากน้ำโพธิ์ បានបង្ហាញរឿងរ៉ាវរបស់ ម្តាយកូនពីរនាក់ បានបើករថយន្តធ្លាក់ចូល ទៅក្នុងជ្រៅដ៏ជ្រៅបំផុត តាមបណ្ដោយផ្លូវ Mae Sot ឆ្ពោះទៅទីរួមខេត្តតាក ដែលជំរេលភ្នំនោះ មានជំរៅរហូតដល់ទៅ 200ម៉ែត្រ ចំនែកឯរថយន្តវិញ រងការខូចខាតខ្ទេចគ្មានសល់ តែអ្នកបើក ដែលជាម្ដាយកូនទាំង2នាក់វិញ បែរជាគ្មានរងបួសអ្វីបន្តិច។

តាមការរៀបរាប់ ពីក្មេងស្រីរូបនោះ បានប្រាប់អោយដឹងថា ដោយសារតែរូបនាង បានយកបន្តោងខ្សែរក រូបព្រះចូវអូវ៉ាត ឈ្មោះអូន នៅវត្ត ឃោរឌឺ ដាក់តាមខ្លួនជាប់រហូតមក​ ដោយមិនដែលដោះចេញពីខ្លួននោះឡើយ តាមមើលទៅ មកពីរូបព្រះអង្គនេះហើយ បានជាជួបគ្រោះថ្នាក់បែបនេះ មិនបណ្ដាលអោយពួកយើង រងរបួសអ្វីបន្តិចសោះឡើយ ប្រហែលត្រូវគ្រូបាអាចារ្យ តាមថែរក្សាពួកយើងហើយ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments