Header Ads

ជួយស៊ែរបន្តផង!! ប្រហែសបន្តិច ស្រាប់តែកូនដាំក្បាល ចូលក្នុងទឹកខាប់ បណ្ដាល​ឲ្យ​ឈ្លក់ទឹកស្លាប់...

ខេត្តព្រៃវែង៖ ស្រ្ដីម្នាក់ទុកកូនឲ្យលេងទឹក ក្នុងខាប់ ហើយរវល់ទៅធ្វើការងារផ្ទះ ស្រាប់តែកូនដាំក្បាល ចូលក្នុងទឹកខាប់ បណ្ដាល​ឲ្យ​ឈ្លក់ទឹកស្លាប់ យ៉ាងអណោចអធ័ម បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣ និង១៥នាទីរសៀល ថ្ងៃទី១៥​​ ខែ​សីហា ឆ្នាំ២០១៧ នៅក្នុងភូមិ​បា​ក់ដេាក ឃុំ​ព្រែក​ជ្រៃ ស្រុក​ពេាធិ៍​រៀង ខេត្តព្រៃវែង។

មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ក្មេងប្រុសរងគ្រោះ ឈ្មោះ ចាន់ ភក្ត្រា ភេទប្រុស អាយុ១ឆ្នាំ មានឪពុក ឈ្មាះ ចាន់ ភឿក អាយុ៣៧ឆ្នាំ និងម្ដាយឈ្មាះ ញឹុក ស៊ីម អាយុ អាយុ៣៨ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។

ប្រភព័ត៌មានពីសាច់ញាតិ របស់ជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតមាន នូវគ្រោះអកុសលនោះ​​ ស្រ្ដីជាម្ដាយបានទុក​កូន​ប្រុស ​អាយុ​១​ឆ្នាំ ឲ្យនៅលេងទឹកក្នុងខាប់ រួចហើយគាត់បានទៅធ្វើការងារផ្ទះ។ ស្រប​ពេលនេះ ស្រាប់តែកូនប្រុសរប​ស់គាត់ ​បាន​ដាំក្បាល ចូលក្នុងខាប់ទឹក ឈ្លក់ស្លាប់យ៉ាងអណោចអធ័ម មួយរំពេច ប៉ុន្តែទម្រាំតែម្ដាយដឹង គឺអ្វីបានហួសពេល បាត់ទៅហើយ ហើយ​ទី​បំផុត​បានត្រឹមតែ យំឱបសពកូនប្រុស ជាទីស្រឡាញ់របស់ខ្លួន​តែប៉ុណ្ណោះ។

ក្រោយពេលកើតហេតុ មន្ត្រីនគរបាលមូលដ្ឋាន និងមន្រ្ដីជំនាញបានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យ រួចហើយបញ្ជាក់ថា​ ករណីនេះមិនមានជាប់ពាក់ព័ន្ធ នឹងបទល្មើសអ្វីផ្សេងទេ គឺពិតក្មេងប្រុសបានដាំក្បាល ចូលក្នុងខាប់ទឹកប្រាកដមែន ហើយនេះ​ក៏ជាការធ្វេសប្រហែស របស់ឪពុកម្ដាយផងដែរ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments