Header Ads

គួរឲ្យអាណិតណាស់!! ក្មេងប្រុសម្នាក់ត្រូវម៉ាស៊ីនច្រូតស្រូវថយកិនស្លាប់...

ខេត្តបន្ទាយមានជ័យ៖ ក្មេងប្រុសម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធម័ ដោយសារតែត្រូវរថយន្តច្រូតស្រូវថយមិនប្រយ័ត្ន បណ្តាលឲ្យកិនស្លាប់ ដែលហេតុការណ៍នេះបានកើតឡើងកាលពី​វេលា​ម៉ោង ៨និង៣០នាទី​ព្រឹក​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅ​វាលស្រែ​មួយកន្លែង​ស្ថិតនៅ​ភូមិ ពង្រ ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូរី ។

កុមារ​រងគ្រោះ​ឈ្មោះ ម៉ាន កក្កដា អាយុ៨ឆ្នាំ ដែល​ឪពុកម្តាយទៅរក​ធ្វើការ​នៅ​ប្រទេស​ថៃ កុមារ​រងគ្រោះ​រស់នៅ​ជាមួយ​ជីតា​ម្នាក់ ឈ្មោះ ឡា ម៉ាន អាយុ០៨ ឆ្នាំ រស់នៅក្នុង​ភូមិ​ពង្រ ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ចំនែកឯ​ម្ចាស់​ម៉ាស៊ីន​ច្រូតស្រូវ​បង្ក ឈ្មោះ បុ័ង ថង អាយុ ៦១ ឆ្នាំ រស់នៅក្នុង​ភូមិ​ជាមួយ​ជនរងគ្រោះ ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments