Header Ads

ប្រពន្ធមកពីផ្សារវិញបាត់ប្តីមិនទាន់ឃើញមកផ្ទះ ទៅរកនៅកន្លែងរកត្រីស្រាប់តែស្លុតចិត្តតែម្តង...

កណ្តាល៖ បុរសម្នាក់ត្រូវប្រពន្ធប្រទះឃើញដេកដួលផ្កាប់មុខស្លាប់ក្នុងទឹកស្រែជម្រៅត្រឹមជង្គង់ខណៈពេលដែលទៅរាយមករកត្រីនៅចំណុចដីស្រែប្រាំងមួយកន្លែង ស្ថិតក្នុងភូមិស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល បង្ករអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧។

តាមសម្តីប្រពន្ធរបស់ជនរងគ្រោះបានអោយដឹងថា នៅម៉ោង៥ទៀបភ្លឺថ្ងៃកើតហេតុ ជនរងគ្រោះបានងើបជួយលើកឥវ៉ាន់ដាក់អោយកូនប្រសារទៅធ្វើការនៅភ្នំពេញរួចរាល់ហើយបានទៅផឹកស្រាអស់មួយកែវទើបដើរមកផ្ទះវិញយកមង និងធុងដាក់ត្រីទៅមើលមងនៅកន្លែងកើតហេតុ រីឯប្រពន្ធបានទៅលក់ខោអាវជជុះនៅផ្សារដូចសព្វដង។ លុះវេលាកើតហេតុ ពេលត្រឡប់មកពីផ្សារវិញមិនទាន់ឃើញប្តីនៅផ្ទះក៏ទៅតាមមើលនៅកន្លែងដាក់មង ស្រាប់តែឃើញប្តីដេកផ្កាប់មុខស្លាប់ក្នុងទឹកស្រែត្រឹមជង្គង់ ក៏ស្រែកហៅអោយគេជួយលើកសពប្តីនិងរាយការណ៍ជូនសមត្ថកិច្ចតែម្តង។ ជនរងគ្រោះខាងលើមានឈ្មោះ ឆន ធា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកសិករ មានទីលំនៅក្នុងភូមិឃុំកើតហេតុ។

ក្រោយពីលើកសាកសពឡើងលើគោកហើយ សមត្ថកិច្ចជំនាញបានមកពិនិត្យ និងធ្វើកោសល្យវិច្ច័យលើសាកសពបញ្ជាក់អោយដឹងថា ជនរងគ្រោះបានស្លាប់ដោយសារខ្យល់គ។ សាកសពត្រូវបានក្រុមគ្រួសារយលទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments