Header Ads

គាត់ព្យាយាមអា.កសម្លាប់ខ្លួនតែមិនបានសម្រេច សង្ស័យជាមនុស្សមិន...

ភ្នំពេញ៖ បុរសម្នាក់សង្ស័យបែកថ្នាំព្យាយាមអា.កសម្លាប់ខ្លួនតែមិនស្លាប់ដូចបំណងតែរងរបួសធ្ងន់ធ្ងរហូរឈាមស្រោចខ្លួន បង្ករអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ បេតុងជិតបន្ទាយយោធាកងពលតូចទ័ពពិសេសឆ័ត្រយោងលេខ៩១១ ស្ថិតនៅក្នុងភូមិតាសេក សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បុរសខាងលើមានឈ្មោះ ខៀវ សុភី អាយុប្រហែល៣០ឆ្នាំ ស្នាក់នៅក្នុងបន្ទាយយោធាកងពលតូចទ័ពពិសេសឆ័ត្រយោងលេខ៩១១ តែត្រូវគេសង្ស័យថាជាមនុស្សមានសតិមិនគ្រប់។

ប្រជាពលរដ្ឋបាននិយាយថា មិនមាននរណាម្នាក់បានឃើញថាបុរសម្នាក់នេះ ធ្វើសកម្មភាពអា.កសម្លាប់ខ្លួនឯងដោយផ្ទាល់ភ្នែកនោះទេ គឺនៅមុនពេលមានការភ្ញាក់ផ្អើលកើតឡើង ពួកគាត់បានឃើញបុរសខាងលើ ដើរតាមផ្លូវបេតុងតែម្នាក់ឯងក្នុងស្ថានភាពរបួសបំពង់កហូរឈាមស្រោចខ្លួន តាំងពីចំណុចមុខតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ស្ថិតនៅក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ តាមបណ្ដោយផ្លូវជាតិលេខ៤។បន្ទាប់មកបានដើរចូលទៅតាមច្រកផ្លូវចូលរោងចក្រកាត់ដេរយ៉ាកជីង ស្ថិតនៅក្នុងភូមិតាសេក សង្កាត់កំបូល ទើបបង្ករឲ្យមានកាភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ភ្លាមៗនោះនគរបាលប៉ុស្ដិ៍កំបូលបានចុះទៅកាន់ ទីនោះនាំយកបុរសខាងលើទៅកាន់មណ្ឌលសុខភាពកំបូល ដើម្បីឲ្យគ្រូពេទ្យជួយរុំរបួសមុនពេលបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យភ្នំពេញ។

នគរបាលបានសន្និដ្ឋានថាបុរសខាងលើនោះប៉ុនប៉ងធ្វើអត្តឃាតអា.កសម្លាប់ខ្លួន ប៉ុន្តែមិនបានសម្រេចដោយ សង្ស័យថាគាត់ញៀនថ្នាំនិងមានសតិមិនគ្រប់ផងដែរ ហើយបុរសនេះជាមនុស្សស្អាតបាតដូចគេដូចឯងដែរ មិនមែនជាជនអនាថាដែលដើរគ្មានគោលដៅយូរមកហើយនោះទេ ពេលនេះនគរបាលកំពុងស្រាវជ្រាវរកក្រុមគ្រួសារឲ្យទៅទទួលយកត្រឡប់ទៅផ្ទះវិញ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments