Header Ads

មិនដឹងជានឹកម្ចាស់វាយ៉ាងណាទេ ទើបចាំផ្នូរម្ចាស់ដល់ទៅ១១ឆ្នាំមិនទៅណាសោះ!!

សត្វឆ្កែមួយក្បាល នៅតែចាំផ្នូរម្ចាស់ ហាក់ដូចជាកំពុងចាំការវិលត្រលប់មកវិញរបស់ម្ចាស់ មិនព្រមទៅណា​ បើទោះបីជាកន្លងទៅពេលដល់ទៅ ១១ ឆ្នាំ និងត្រូវចាប់យកមកផ្ទះប៉ុន្មានដងក្ដី។ រូបភាពមួយសន្លឹកដែលបានផ្ដិតនៅក្នុងពិធីបញ្ចុះសពនៅ Villa Carlos ក្នុងប្រទេសអាហ្សង់ទីន ដែលបានបង្ហាញពីរូបរបស់របស់ឆ្កែទាហានជាមេបញ្ជាការឆ្កែរបស់អាល្លឺមង់។

បើតាមរៀបរាប់របស់ភរិយាគាត់ឈ្មោះ Veronica បានឲ្យដឹងថា លោក Miguel Gunman ជាស្វាមីរបស់គាត់ និងជាម្ចាស់របស់ឆ្កែស្មោះត្រង់ បានស្លាប់បាត់បង់ជីវិតតាំងពីឆ្នាំ ២០០៦ មកម្ល៉េះ។ តាំងពីពេលនោះមក មេបញ្ជាការឆ្កែមួយក្បាលនេះដោយបានរត់គេចពីផ្ទះដោយគ្មានដាន រហូតដល់ជាច្រើនខែក្រោយមកអ្នកស្រី Veronica ត្រូវភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែបានជួបវាទីបញ្ចុះសព ខណៈពេលដែលនាងមកលេងផ្នូររបស់ប្តីនាង។ បើទោះបីជា Veronica និងកូនប្រុសរបស់នាងបានព្យាយាមយកវាត្រលប់មកវិញជាច្រើនដង ប៉ុន្តែវាក៏តែងតែរត់ទៅរកផ្នូររបស់ចៅហ្វាយដូចដើម។ វាតែងទៅអង្គុយចាំមុខផ្នូរ ដូចជារង់ចាំឱ្យគាត់ងើបពីការគេង។ នៅទីបំផុត Veronica បានដឹងថា គ្មាននរណាម្នាក់អាចជំនួសម្ចាស់នៅក្នុងចិត្តវាបានឡើយ។ ហើយរឿងតែមួយគត់ដែលពួកគេអាចធ្វើបាន គឺអនុញ្ញាតឱ្យវានៅជាមួយចៅហ្វាយ។

បន្ទាប់ពីរយៈពេលរង់ចាំយូរមកហើយជាច្រើនឆ្នាំបានកន្លងផុតទៅ ភាពស្មោះត្រង់របស់វាត្រូវបានអ្នកថែរក្សានៅទីបញ្ចុះសពដាក់ចំនីអាហារ និងចាក់វ៉ាក់សាំងជារៀងរាល់ឆ្នាំផងដែរ។ រឿងមួយនេះ បានក្លាយជាព័ត៌មានភ្ញាក់ផ្អើល និងគួរឲ្យរំភើបសម្រាប់អ្នកគ្រប់គ្នា។ ទោះជាយ៉ាងណាក៏ដោយរហូតមកដល់បច្ចុប្បន្ននេះនៅឆ្នាំ ២០១៧ វាមានអាយុ ១៥ឆ្នាំហើយ ហើយស្ថានភាពរបស់វាចាប់ផ្តើមទ្រុឌទ្រោម ដោយពិបាកក្នុងការដើរ ភ្នែកស្ទើរតែមើលមិនឃើញ តែអ្វីៗមិនអាចបំផ្លាញបេះដូងស្មោះត្រង់របស់វាបានឡើយ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments