Header Ads

ប្អូនស្រីនាយករដ្ឋមន្ត្រី ភ្ញាក់ផ្អើល ពេលដឹងថាមាន ពុទ្ធបរិស័ទ ប្រគេនស្បែកជើងមាសមួយគូ ដល់សម្តេចសង្ឃមួយអង្គ...

គ្រប់គ្នាប្រាកដជាភ្ញាក់ផ្អើលខ្លាំងពេលបានដឹងថា មានពុទ្ធបរិស័ទហ៊ានចំណាយប្រាក់ដើម្បីធ្វើស្បែកជើងមាស ប្រគេនដល់សម្តេចសង្ឃមួយអង្គ ហើយក៏មិនមានមនុស្សច្រើននោះទេដែលបានឃើញស្បែកជើងមាសមួយគូនោះ។ រឿងដ៏ភ្ញាក់ផ្អើលនេះ សូម្បីតែប្អូនស្រីបង្កើតរបស់ សម្តេចតេជោ គឺលោកជំទាវ ហ៊ុន ស៊ីណាត ក៏នឹកស្មានមិនដល់ដែរ ដោយក្នុងនោះលោកជំទាវបានរៀបរាប់នៅលើ Facebook ថា៖

“ថ្ងៃនេះហេងណាស់ខ្ញុំកើតមក ៤ ជំនាន់ហើយអត់ដែលបានឃើញស្បែកជើងមាសផ្ទាល់ទេបានឃើញស្បែកជើងអ្នកកីឡាបាល់ទាត់រ៉ូណាដូតាមទូរទស្សន៍ CNN តែពេលនេះសម្ដេចព្រះគតិបណ្ឌិតឧត្តមបញ្ញា ដូង ផង់ ប្រសូត្រនៅស្រុកក្រូចឆ្មារខេត្តកំពង់ចាម ។ ក្នុងត្រកូលកសិករ ព្រះអង្គមានគ្រឿងឥស្សរិយយសៈច្រើនរាប់មិនអស់ដែលប្រមុខរាជរដ្ឋាភិបាលប្រគេន តែពេលនេះមានពុទ្ធបរិស័ទប្រគេនស្បែកជើងមាសដល់ព្រះអង្គខ្ញុំសប្បាយចិត្តណាស់ដែលបានឃើញបុណ្យកុសលដែលសម្ដេចជួយរាស្ត្រកន្លងមករាស្ត្រមានសំណាងហេង ៗក្នុងការរកសុី បានប្រគេនព្រះអង្គមិនធម្មតាឡើយ នេះកូនកសិករខេត្តកំពង់ចាមបានពាក់ស្បែកជើងមាសលើកដំបូងបង្អស់មានតែមួយអង្គក្នុងកម្ពុជា ថ្វាយព្រះពរដល់សម្ដេចសុខភាពរឹងមាំព្រះជន្មយឹនយូរ 14.8.2017”

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments