Header Ads

គួរឲ្យអាណិតណាស់!! ក្មេងស្រីអាយុទើបតែ៤ឆ្នាំសោះ ត្រូវបាត់បង់ព្រហ្មចារីដោយសារតែ...

ពិតជា​គ្មាន​នរណា​ចង់​នោះទេ បុរស់​ម្នាក់​ស៊ីឈ្នួល​មើលចំការស្វាយ​ឲ្យ​គេ​ក្នុង​មួយខែ​ទទួលបាន៩០ដុល្លារ តែ​បែរជា​ស៊យ​មួយពេល ដោយបាន​រអិលដួល ជ្រុលដៃ​លូក​ចូល​ទ្វា​មាស​ក្មេង​តូច​រងគ្រោះ​ដែល​ទើបតែ​មាន​អាយុ​៤ឆ្នាំ បណ្តាល​ឲ្យ​ដាច់​ហូរឈាម​រងរបួស​ត្រូវ​បាន​ក្រុមគ្រួសារ​បញ្ជូនទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​។ ចំណែកឯ​បុរស់​ខាងលើ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ក្រោយពី​មាន​ពាក្យបណ្តឹង​របស់​ឪពុកម្តាយ​ក្មេងស្រី​រងគ្រោះ។

ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង០៨ព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ស្ថិតនៅ​ចំណុច​ផ្ទះ​ដែល​ជនសង្ស័យ​ស្នាក់នៅ​ក្នុងភូមិ​អំពិល ឃុំ​តានាង ស្រុកតានាង ខេត្តមណ្ឌុលគិរី តែ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួនបុរស់​ខាងលើ យកមក​ប៉ុស្តិ៍​នៅ​ថ្ងៃទី២៥ ខែសីហា រហូតដល់​ព្រឹក​ថ្ងៃទី២៦នេះ​ទើបបុរស់​ខាងលើ​សារភាព​ពី​ការពិត។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា បុរស់​ដែល​ឃាត់ខ្លួន​ខាងលើនេះ មានឈ្មោះ គង់ សាវឿន មុខរបរ​ស៊ីឈ្នួល​មើលថែ​ចំការ​ឲ្យ​គេ ក្នុង​មួយខែ​ទទួលបាន​លុយ​ចំនួន៩០ដុល្លារ ចំណែក​ក្មេងស្រី​តូច​រងគ្រោះ​ មានឈ្មោះ ម.រ.អ ទើបតែ​មាន​អាយុ៤ឆ្នាំ ស្នាក់នៅ​ជាមួយនឹង​ឪពុកម្តាយ។

យោងតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ទាំងពីរនាក់​ប្តី​ប្រពន្ធ​បាន​យក​កូនស្រី​មក​ផ្ញើរទុក​ហ្នឹង​ជនសង្ស័យ ដែលជា​អ្នក​មើលថែ​ក្នុងក្នុងចំការ ។ លុះដល់​វេលា​ម៉ោង៨ព្រឹក​ថ្ងៃទី២៤ ខែសីហា ដែលជា​ថ្ងៃកើតហេតុ​នោះ បុរស់ជា​ជនសង្ស័យ​ខាងលើ​បាន​ទូរ​ស័ព្ទ​ហៅ​ឪពុកម្តាយ​ក្មេងស្រី​រងគ្រោះ​មក​យក​កូន ព្រោះ​មាន​ឈាម​ហូរ​តាម​ប្រដាប់ភេទ និង​បាន​ប្រាប់​ពី​មូលហេតុ​អ្វី​នោះទេ ។ ក្រោយមក​ឪពុកម្តាយ​ក្មេងរងគ្រោះ​បានមក​យក​កូន​និង​ប្រញាប់​នាំ​កូន​ទៅ​មន្ទីរពេទ្យ​។ លុះដល់​ថ្ងៃទី២៥ ខែសីហា ឪពុកម្តាយ​ក្មេងស្រី​រងគ្រោះ​មិន​អស់ចិត្ត និង​មានការ​សង្ស័យ​ទើប​នាំគ្នា​មក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ស្ទឹងមានជ័យ ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ។

ទើប​ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​នេះ​រួចមក សមត្ថកិច្ច​បាន​នាំខ្លួន​បុរស់​ជា​អ្នក​មើលថែ​ចំការ​មក​សាកសួរ​នៅ​ប៉ុស្តិ៍ ប៉ុន្តែ​បុរស់​ជា​ជនសង្ស័យ​មិនបាន​ឆ្លើយ​សារភាព​អ្វី​នោះទេ ដោយបាន​លាក់បាំង​ព័ត៌មាន​ជាមួយនឹង​សមត្ថកិច្ច ទើប​សមត្ថកិច្ច​សម្រេច​បើក​គណៈកម្មាធិការ​ចម្រុះ​ធ្វើការ​ស្រាវជ្រាវ​និង​ពិនិត្យ​ទៅលើ​ទ្វា​រមាស​របស់​ក្មេងស្រី​រងគ្រោះ​ខាងលើ ទើប​ដឹងថា​មាន​របួស ដោយសារ​តែមាន​វត្ថុ​រឹង​លូក​ចូល ទើប​បណ្តាល​ឲ្យ​ដាច់​ទ្វា​រមាស​ឈាម​បែបនេះ។

ក្រោយពី​ការពិនិត្យ​រួចមក នៅ​ព្រឹក​ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧នេះ ទើប​បុរស់ខាងលើ សារភាពថា ខ្លួន​គ្មាន​ចេតនា​ធ្វើ​ឲ្យ​ក្មេងស្រី​តូច​រងគ្រោះ​រងរបួស​បែ​ប​នេះ​នោះទេ ដោយ​មុនដំបូង​ឡើយ ខ្លួន​បាន​មើលថែ​ក្មេងស្រី​ខាងលើ​ឲ្យ​ដេក​នៅក្នុង​អង្រឹង តែ​ខណៈនោះ​ក្មេងស្រី​រងគ្រោះ​បាន​បត់ជើង​ដាក់​អង្រឹង​ប្រឡាក់​ខ្លួន ទើប​គាត់​លើក​ក្មេងរងគ្រោះ​មក​បន្ទប់ទឹក ងូតទឹក​លាង​សម្អាត​ជាមួយនឹង​សាប៊ូ ខណៈនោះ​ស្រាប់តែ​គាត់​រអិលដួល ក៏​បណ្តាល​ឲ្យ​ដៃ​របស់គាត់​ដែល​កំពុងកាន់​លាង ជ្រុល​លូក​ចូល​ប្រដាប់ភេទ​ក្មេងរងគ្រោះ​បណ្តាល​ឲ្យ​មុត​នឹង​ក្រចកដៃ​របស់គាត់ ទើប​មាន​ឈាម​ហូរ​បែបនេះ។ តែភ្លាមៗគាត់​មិន​ហ៊ាន​ប្រាប់​ឪពុកម្តាយ​ក្មេង​នោះទេ ព្រោះ​ខ្លាច​គេ​ខឹង​រករឿង​គាត់ ទើប​គាត់​ព្យាយាម​លាក់​និង​ទូរ​ស័ព្ទ​ហៅ​ឲ្យ​មក​យក​កូន បែបនេះ។

តែ​ទោះបីជា​យ៉ាង​ក៏ដោយ ដោយមាន​ពាក្យបណ្តឹង​ពី​ឪពុកម្តាយ​របស់​ក្មេងស្រី​តូច​រងគ្រោះ រួម​និង​ការត្រួតពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់​ក្រុមគ្រូពេទ្យ​ផង​នោះ សមត្ថកិច្ច​បានសម្រេច​ធ្វើការ​ឃាត់ខ្លួនបុរស់ខាងលើ តាម​មាត្រា ២៣៦ នៃ​ក្រមព្រហ្មទណ្ឌ ពីបទ បង្ក​របួស​ដោយ​ចេតនា (បណ្តាល​ឲ្យ​ក្មេង​ស្រីដួល​របួស​ដាច់​ទ្វារ​មាស )

បច្ចុប្បន្នបុរស់​សង្ស័យ​ខាងលើ ត្រូវបាន​សមត្ថកិច្ច​កំពុងធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅកាន់ អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​បន្ត​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​បន្តទៀត៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments