Header Ads

យុវតី​ម្នាក់​លាក់​ខ្លួន​នៅ​រោង​លក់​នំ​គេច​ការ​ប្រឡង​បាក់​ឌុប ដោយសារតែ...

ខណៈ​បេក្ខជន​គ្រប់​រូប​កំពុង​ញាប់​ដៃ​សរសេរ​វិញ្ញាសា​ប្រឡង​យុវតី​ម្នាក់​បែរ​ជា​សំងំ​លាក់​ខ្លួន​ក្នុង​រោង​លក់​នំ​រហូត​អ្នក​សង្កេតការណ៍​ប្រចាំ​មណ្ឌល​អនុវិទ្យាល័យ​ពោធិ៍សាត់​ប្រទះ​ឃើញ​យក​មក​សួរ​មក​នាំ​កាល​ពី​ម្សិលមិញ​នេះ។

តាម​ការ​សាកសួរ​បេក្ខនារី​ដែល​ប្រទះ​ឃើញ​នៅ​រោង​លក់​នំ​នោះ​បាន​អវត្តមាន​ជា​ច្រើន​ដង​អំឡុង​ពេល​សិក្សា​ព្រោះ​គេចវេះ​មិន​ចូល​សាលា​រហូត​គ្មាន​ឈ្មោះ​ប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៧។​ដោយសារ​ខ្លាច​ឪពុក​ម្ដាយ​ស្ដី​បន្ទោស​នាង​បាន​ចាក​ចេញ​ពី​ផ្ទះ​ពាក់​អាវ​ស​សំដៅ​មក​មណ្ឌល​ប្រឡង​ដូច​គេ​ឯង​ដែរ​តែ​មិន​បាន​ចូល​បន្ទប់​ឡើយ​គឺ​បាន​ត្រឹម​សំងំ​លាក់​ខ្លួន​ក្នុង​មណ្ឌល​នៅ​រោង​លក់​នំ​ចំណី។​​

បន្ទាប់​ពី​សាកសួរ​រួច​ឯកឧត្តម​ខូយ​លឹមហុង​បាន​ទាក់ទង​ឪពុក​របស់​បេក្ខនារី​ដើម្បី​សាកសួរ​ព័ត៌មាន​បន្ថែម។​ក្រោយ​ពី​ប្រមូល​ព័ត៌មាន​គ្រប់​ជ្រុង​ជ្រោយ​រួច​ឯកឧត្ដម​អ៊ឹម​កុច​ប្រធាន​គណៈ​មេ​ប្រយោគ​ទូទាំង​ប្រទេស​ប្រចាំ​ខេត្ត​ពោធិ៍សាត់​បាន​ផ្ដល់​ការ​ណែនាំ​ដល់​ឪពុក​របស់​បេក្ខនារី​និង​លើក​ទឹកចិត្ត​នាង​អោយ​កែប្រែ​ឥរិយាបថ​និង​ចូលរៀន​ឡើង​វិញ​ដើម្បី​ត្រៀម​ប្រឡង​នៅ​ឆ្នាំ២០១៨​ខាងមុខ។

គួរ​បញ្ជាក់​ថា​ក្នុង​ដំណើរការ​សំណេរ​នា​ថ្ងៃ​ទី​១​ម្សិលមិញ​នេះ​មាន​បេក្ខជន​ប្រឡង​សរុប​ចំនួន​១០១​៤១០​នាក់​ស្រី​៥០​០៤៩​នាក់​អវត្តមាន​សរុប​ចំនួន១​៤៩៧​នាក់​ស្រី​៥៦៤​នាក់។​បេក្ខជន​ប្រព្រឹត្ត​កំហុស​ឆ្គង​ត្រូវ​បាន​រៀបចំ​កំណត់​ហេតុ​ពិសេស​ចំនួន​០៧​ករណី​ក្នុង​នោះ​ករណី​ដកហូត​ទូរសព្ទ​ដៃ​០៥​ករណី​ប្ដូរ​លេខ​តុ​អង្គុយ​០១​ករណី​លួច​ចម្លង​សំណៅ​ឯកសារ​០១​ករណី។​ដោយឡែក​មាន​បេក្ខជន​មាន​បញ្ហា​សុខភាព​ចំនួន​២៣​ករណី​ប៉ុន្តែ​អាច​ដំណើរការ​ប្រឡង​បន្ត​ទៀត​បាន​បន្ទាប់ពី​ទទួល​បាន​ការ​សង្គ្រោះ​បឋម​និង​មាន​០២​ករណី​ដែល​មិន​អាច​បន្ត​ការ​ប្រឡង​បាន៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments