Header Ads

បានត្រឹមតែសោកស្ដាយ!! មិននឹកស្មានថាឃាតករដែលសម្លាប់កូនខ្លួនឯងមានវ័យក្មេងខ្ចីបែបនេះសោះ...

មានហេតុការណ៍មួយ បានបង្កឱ្យមានការភ្ញាកើផ្អើលបន្ទាប់ពីរកឃើញសាកសពក្មេងសប្រុសអាយុ ៥ឆ្នាំ ម្នាក់ ដែលប៉ូលិសសន្និដ្ឋានថា លង់ទឹកស្លាប់ ដែលហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៤ល្ងាច ថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០១៧ ។

ក្រោយពីរកឃើញសាកសព និងមានការស៊ើបអង្កេតជាថ្មី ស្រាប់តែសមត្ថកិច្ចបានរកឃើញថា ការស្លាប់របស់ក្មេងប្រុសខាងលើ ជាករណីឃាតកម្ម រហូតឈានទៅដល់ការចាប់ខ្លួន បានជនដៃដល់ម្នាក់ ដែលជាអនិតិជន ប៉ុន្តែទីបំផុត ក្រុមគ្រួសារសពមិនអាចធ្វើអ្វីបានទៅលើជនដៃដល់ ព្រោះតែវ័យរបស់គេនៅក្មេងខ្ចីខ្លាំងពេក ហើយក្រោយមក ត្រូវបានក្រុមគ្រួសារធានាយកទៅផ្ទះវិញ នេះបើយោងតាមការលើកឡើងរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «ChanRatana Win» ដែលអះអាងថា ក្មេងរងគ្រោះត្រូវជាក្មួយរបស់នាង ។

ក្មេងប្រុសរងគ្រោះឈ្មោះ ស៊ក់ ភារឹទ្ធ មានអាយុ ៥ឆ្នាំ ដំបូងសមត្ថកិច្ចបានសន្និដ្ឋានថាជាករណីលង់ទឹកស្លាប់ ប៉ុន្តែក្រោយមកទើបដឹងថា ជាករណីឃាតកម្ម (ចាប់ជ្រមុជទឹក) ដោយជនដៃដល់គឺជាក្មេងប្រុសអាយុ ខ្វះមួយខែទៀត ១៤ឆ្នាំ ។ ក្រោយស៊ើបដឹងមុខជនដៃដល់ហើយ សមត្ថកិច្ចក៏ឈានទៅដល់ការឃាត់ខ្លួនក្មេងប្រុសដៃដល់ (មិនបង្ហាញឈ្មោះ) រូបនោះ ប៉ុន្តែដោយសារជាអនិតិជន ក្មេងប្រុសដៃ ត្រUវបានលោកយាយរបស់គេធានា យកទៅផ្ទះវិញដោយសុវត្ថិភាព ចំណែកក្រុមគ្រួសាររងគ្រោះ បានត្រឹមស្រែកយំនឹកស្រណោះកូន ក្មួយ ក៏ដូចជាប្អូន ។
ខាងក្រោមនេះ គឹជាសំណរផ្ទាល់ដែលក្រុមការងារយើងបានដក ស្រង់ទាំងស្រុងចេញពីគណនីហ្វេសប៊ុកឈ្មោះ «ChanRatana Win» ដែលជាសាច់ញាតិរបស់ក្មេងរងគ្រោះ ៖
«សួរថាឈឺចាប់ទេ ចាប់បានឃាតករតែធ្វេីអីមិនបាន…ហេតុផលព្រោះនៅក្មេងពេកលូវយាយវាធានាអោយទៅផ្ទះបាត់ហេីយ…នៅក្មេងអត់ទាន់គ្រប់អាយុ(នៅខ្វះ១ខែទៀតបាន ១៤ឆ្នាំ) តែចិត្តសាហាវ ហ៊ានលេីកដៃសំលាប់ក្មេងអាយុ ៤ឆ្នាំអោយស្លាប់ ថ្ងៃនេះហ៊ានសំលាប់ក្មេងថ្ងៃក្រោយអាចសំលាប់មនុស្សធំដូចគ្នាផងក៏មិនដឹង បេីសិនប្រលែងវានោះ ព្រោះមានគេប្រាប់ថា វាមានជក់ម៉ាទៀត ហេីយយាយវា ដេីរជេរគេគ្រប់គ្នា អោយតែអ្នកណាហ៊ាននិយាយរឿងហ្នឹង តែលូវប៉ូលីសលែងវាបាត់ហេីយ (ហេីយលូវសូម្បីតែសាក្សី ដែលមេីលឃេីញហេតុការណ៍ហ្នឹង យាយរឿងវាប្រាប់គ្រួសារខ្ញុំក៏ខ្លាចវាដែរ ព្រោះគាត់បានខលប្រាប់ថា ពេលវាបានត្រឡប់ទៅផ្ទះវិញ វាបានទៅក្រវែលមេីលផ្ទះគាត់) ។
ប្រភពបានបន្តថា «ឃាត់ខ្លួនអត់បាន អត់មានទោស តែសំលាប់ជីវិតក្ម្នួយខ្ញុំម្នាក់បាត់ហេីយ សួរថាតេីពួកខ្ញុំជាគ្រួសារនៃសពមានអារម្មណ៍យ៉ាងណា ឈឺចាប់ទេ បេីសិនរឿងនឹងប៉ះលេីក្រុមគ្រួសារអ្នក កូនអ្នក នឹងក្មួយអ្នកវិញ តេីអ្នកនឹងមានអារម្មណ៍យ៉ាងណា? សុខចិត្តទេ ?បេីច្បាប់ចេញមកបែបនេះ ? មានអ្នកណាដឹងពីច្បាប់ច្រេីនជួយប្រាប់ខ្ញុំផងថាតេីគួរធ្វេីយ៉ាងណា ????? ពេលនេះម្តាយក្មេងយំបោកខ្លួនដូចអក អ្នកណាសងជីវិតកូនគាត់???? 
គ្រួសារខ្ញុំអ្នកធ្វើបុណ្យដាក់ទានណាស់ តែហេតុអីមកជួបរឿងបែបនេះ? អ្នកណាក៏បានជួយរកយុត្តិធម៌ឱ្យក្មួយខ្ញុំផង» ៕
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments