Header Ads

ម្យ៉ាងដែរ!! ហេតុតែប្រពន្ធញៀននឹងល្បែងពេក បុរសម្នាក់សម្រេចចិត្តរស់នៅជាមួយតុក្តាសិច...

ចិន៖ នៅក្នុងពិភពលោកយើងនេះធម្មជាតិបានបង្កើតមនុស្សមកជាមួយនិង សេ្នហា។​ប៉ុន្តែការថែរក្សាចំណងស្នេហា ឬគូជីវិតនេះវាមានភាពលំបាក ខណៈដែលវាទាមទារឲ្យមនុស្សម្នាក់ចេះព្យាយាមអត់អោនឲ្យគ្នាទៅវិញទៅមក ដើម្បីអាចឲ្យពួកគេរួមរស់ជាមួយគ្នាបានយូរអង្វែង។

ជាក់ស្តែងបុរសជនជាតិចិន អាយុ៥៨ឆ្នាំម្នាក់ បានធ្វើការលែងលះជាមួយប្រពន្ធដោយសារប្រពន្ធរបស់គាត់ ជាមនុស្សងប់នឹងល្បែង។ ក្រោយពេលបែកបាក់ លោក Li Chen (មិនមែនឈ្មោះពិត) បានបែកផ្ទះមករស់នៅជាមួយកូនប្រុសរបស់លោកតែ ពីរនាក់ នៅក្នុងស្រុកមួយក្នុងប្រទេសចិន និងគាត់មិនបានមាន ចំណងស្នេហាជាមួយស្រីណាទៀតឡើយ។ ប៉ុន្តែគាត់បានប្រមូលទិញតុក្កតាសិចស្អាតៗចំនួន៧ ឲ្យមករស់នៅជាមួយគាត់ និងកូនប្រុសអាយុ ១៨ឆ្នាំរបស់គាត់។ផ្ទុយទៅវិញ មនុស្សគ្រប់គា្នប្រាកដជាគិតថា លោក Li ជាមនុស្សរោគចិត្ត ឬល្មោភកាម ខណៈដែលតុក្កតាសិច ត្រូវបានគេគ្រប់គា្នស្គាល់ថា វាមានតួនាទីបម្រើសេចក្ដីត្រូវការលើគ្រែរបស់មនុស្សប្រុស។ ប៉ុន្តែគ្រប់យ៉ាងមិនដូចការគិតនោះទេ ខណៈដែលបុរសបែកបាក់គ្រួសាររូបនេះ មិនដែលបានរួមភេទជាមួយនឹងតុក្កតាទាំងអស់នោះឡើយ ដោយលោកបានថែតុក្កតាទាំងនោះ ដូចជាកូនស្រីរបស់គាត់អញ្ចឹង។ មិនតែប៉ុណ្ណោះ លោកថែមទាំងងូតទឹក សិតសក់ ស្លៀកសំលៀកបំពាក់ និងនាំតុក្កតាទាំងនោះដើរលេងថែមទៀតផង។

នៅថ្ងៃខួបកំណើតអាយុ ១៨ឆ្នាំរបស់កូនប្រុសគាត់ គាត់បានឲ្យតុក្កតា មួយក្នុងចំណោម៧របស់គាត់ទៅឲ្យកូនប្រុសរបស់គាត់។ គាត់ក៏បាននិយាយដែរថា ថ្វីត្បិតតែគាត់មិនដែលរួមភេទជាមួយតុក្កតាទាំងនោះតែគាត់គិតថា កូនគាត់ប្រហែលជាអាច។ ប៉ុន្តែគាត់ក៏បានបន្ថែមថា កូនប្រុសគាត់ពេញវ័យហើយ ហើយការដែលគេរួមភេទជាមួយតុក្កតា ក៏វាល្អជាងការរួមភេទខាងក្រៅ ដែលអាចប្រឈមជាមួយមេរោគជាច្រើនប្រភេទដែរ។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments