Header Ads

លោក ខៃ ប្រសិទ្ធ បានបំពេញបំណងចុងក្រោយរបស់ នាយ ស្មាន់ តឿ ហើយ (មានវីដេអូ)

ស្ថានភាពរស់នៅរបស់អតីតតារាកំប្លែងនាយ ស្មាន់ តឿ ដែលកំពុងរស់នៅស្ថិតនៅក្នុងភូមិវត្តរំដូល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ដែលមានម្ដាយចិញ្ចឹម វ័យ៦៧ឆ្នាំ ជាអ្នកមើលថែ កំពុងតែជួបប្រទះខ្វះខាតខ្លាំងនិងសំណូមពរជួយបំពេញបំណងចុងក្រោយរបស់ នាយ ស្មាន់ តឿ ចង់បានប៉ៅអុីសម្រាប់ដេក​ រទេះរុញ និងកូនវិទ្យុមួយសម្រាប់ស្ដាប់ព្រះធម៌​ ។

ក្នុងនោះផងដែលកាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ ម្សិលមិញនេះលោក សាវីន ហ្វីលីព បានធ្វើការប្រកាសថា លោក ខៃ ប្រសិទ្ធ បានបំពេញបំណងចុងក្រោយរបស់ នាយ ស្មាន់ តឿ ដោយបានបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា៖ អរគុណលោក ខៃ ប្រសិទ្ធ បានបរិច្ចាគថវិការចំនួន ៤០០ដុល្លារអាមេរិក ជូនលោក ស្មាន់ តឿ អតីតតារាកំប្លែងជំនាន់លោកតា ព្រួញ មាស។ ឥលូវនេះលោក ស្មាន់ តឿ បានទិញរទេះរុញមួយដែលអាចដេកបានក្នុងតំលៃ ២២០ដុល្លាអាមេរិក ខណៈពេលនេះលោក ខៃ ប្រសិទ្ធក៍បានត្រលប់ទៅដល់ប្រទេសអូស្រ្តាលីវិញហេីយដែរ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments