Header Ads

រំភើបណាស់!! បុរសម្នាក់សម្រេចចិត្តរៀបការជាមួយគូស្នេហ៍ខ្លួននៅក្នុងមន្ទីរពេទ្យ ដោយសារតែភាគីខាងស្រីកើតជំងឺដ៏កាចសាហាវមួយ

បរទេស ៖ មានគូស្នេហ៍ជាច្រើនក្រោយពីធ្វើការស្វែងយល់ចិត្តគ្នាទៅវិញទៅមកមួយរយៈ ពួកគេតែងតែប្រាថ្នានូវពិធីមង្គលការមួយដើម្បីអោយគេអោយបានដឹងលឺ។ តែមានអ្នកខ្លះមិនសមតាមប្រាថ្នានោះទេ ក្រោយពីគេបានយល់ចិត្តទៅហើយតែបែរជាមានរឿងមិនល្អកើតឡើងលើពួកគេទីវិញ។ ប្រភពព័ត៌មានមួយបានរាយការណ៍ពីរឿងហេតុដែលគួរអោយរំជួលចិត្តមួយដែលត្រូវបានគេចែក​រំ​លែ​ក​ក្នុង​បណ្តាញសង្គម គឺគូស្នេហ៍ស្ម័គ្រស្មោះមួយគូត្រូវមករៀបការនៅក្នុងមន្ទីរពេទ្យ ដោយសារតែភាគីខាងស្រីមានជំងឺមហារីកមាត់ស្បូនដំណាក់កាល់ចុងក្រោយ។ ប្រភពដដែលនេះបានអោយដឹងថា កាល​ពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ បុរសវ័យ៣០ឆ្នាំម្នាក់បានសម្រេចចិត្តរៀបការជាមួយនឹងនារីជាគូស្នេហ៍នៅក្នុងមន្ទីរពេទ្យតែងម្តង។

បើទោះបីជាគាត់ដឹងថានាងមានជំងឺមហារីកមាត់ស្បូនក្នុងដំណាក់កាលចុងក្រោយហើយក៏ដោយ។ បុរសម្នាក់នោះបានប្រាប់អោយដឹងថាគាត់បានរៀបចំផែនការ​រៀបការជាមួយគ្នានេះរយៈពេល២ឆ្នាំមកហើយ តែមកដល់ដើមឆ្នាំ២០១៧នេះស្រ្តីជាគូស្នេហ៍របស់គាត់នេះបានធ្លាក់ខ្លួនឈឺ ហើយត្រូវសម្រាក់ព្យាបាលនៅមន្ទីរពេទ្យឯកជនជាច្រើនដងមិនមានអ្វីធ្ងន់ធ្ងរនោះទេ។ ក្រោយមកក៏មកជាសះស្បើយធម្មតាមកវិញ មកដល់ដើមខែកក្កដា ឆ្នាំនេះនាងក៏បានធ្លាក់ខ្លួនឈឺម្តងទៀតគាត់ក៏បាននាំនាង​មក​សម្រាក​ព្យាបាលនៅមន្ទីរពេទ្យថ្មីមួយទៀត។

គ្រូពេទ្យនៅទីនេះបានធ្វើរោគវិនិច្ឆ័យរកឃើញថាស្រ្តីម្នាក់នេះមានជំងឺមហារីកមាត់ស្បូន ដែលនាងអោយរស់នៅបានជាងមួយខែទៀតតែប៉ុណ្ណោះ។ ដោយសារតែការស្រលាញ់ដែលមានយ៉ាងលើសលប់សំរាប់នាង បុរសម្នាក់នេះក៏សំរេចចិត្តធ្វើពិធីរៀបការមួយនៅក្នុងមន្ទីរពេទ្យតែម្តង ក្រោមការគាំទ្រពីសំណាក់សាច់ញាតិរបស់គាត់។ ជាក្តីស្រលាញ់ដ៏មហិមារបស់បុរសវ័យ៣១ឆ្នាំរូបនេះធ្វើអោយអ្នកប្រើប្រាស់បណ្តាញសង្គមអាណិតអាសូរ និងរំជួលចិត្តយ៉ាងខ្លាំង រហូតមានអ្នកខ្លះសូមអោយមានអភូតហេតុសំរាប់គាត់ទាងពីរទៀតផង៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments