Header Ads

ពិតជាសាហាវណាស់!! បាញ់​សម្លាប់​ដន្លង​ បន្ទាប់មកបាញ់សម្លាប់ខ្លួនឯង​តាម​ក្រោយ​...

​ក្រចេះ​ ៖​ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ បន្ទាប់​ពី​ បុរស​ ម្នាក់​ដែល​គេ​អះអាង​ថា​ ជា​អង្គរក្ស​បាន​បាញ់​សម្លាប់​ដន្លង​ របស់​ខ្លួន​ រួច​បាញ់​សម្លាប់​ខ្លួនឯង​តាម​ក្រោយ​ កាលពី​ព្រឹក​ ថ្ងៃ​ទី​២៦​ ខែសីហា​ ឆ្នាំ​២០១៧​នេះ​ នៅ​ចំណុច​ផ្ទះ​គីឡូម៉ែត្រ​ ១០៩​ ភូមិ​គ្រញូង​សែន​ជ័យ​ខាងត្បូង​ ឃុំ​គ្រញូង​សែន​ជ័យ​ ស្រុក​ស្នួល​ខេត្តក្រចេះ​ ។​

​មន្ត្រី​គ​របាល​ស្រុក​ស្នួល​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ជន​បង្ក​ក្នុង​ករណី​ នេះ​ឈ្មោះ​ ជីប​ សាលី​ អាយុ​៤៨​ឆ្នាំ​ រស់នៅ​ភូមិ​គ្រញូង​ សែន​ជ័យ​ត្បូង​ បាន​ធ្វើ​សកម្មភាព​បាញ់​ទៅ​លើ​ជន​រង​គ្រោះ​ ឈ្មោះ​ ទិ​ត​ មូ​សា​ អាយុ​៤៨​ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គា្ន​ ហើយ​ ត្រូវជា​ដន្លង​នឹង​គ្នា​ បណ្តាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​បន្ទាប់​មក​ ជន​បង្ក​ក៏​បាន​បាញ់​ខ្លួនឯង​១​គ្រាប់​ចំ​ស្នៀត​ផ្កា​ស្លាប់​តាម​ក្រោយ​ ផង​ដែរ​ ។​

​បើ​តាម​ការ​បញ្ជាក់​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា​ ករណី​បាញ់​សម្លាប់​ជន​រង​គ្រោះ​នេះ​ មក​ជនសង្ស័យ​មាន​សតិ​ មិនសូវ​ល្អ​និង​មានចិត្ត​ច្រណែន​ច្រើន​ នៅ​ពេល​ដែល​កូនប្រុស​ គាត់​ស្តីបន្ទោស​ គាត់​តែងតែ​គិត​ថា​ មក​ពី​ជន​រង​គ្រោះជា​អ្នក​ធ្វើ​ ឲ្យ​គាត់​ត្រូវ​កូន​ស្តីបន្ទោស​ ។​ ​យោង​ទៅ​តាម​ឯក​សារបាន​បញ្ជាក់​ថា​ ជន​បង្ក​ជា​មន្ត្រី​នៅ​កង​ បញ្ជាការដ្ឋាន​អង្គរក្ស​ ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments