Header Ads

ស្ដែងៗណាស់!! បុរសម្នាក់ត្រូវរថយន្តបុកដួលលើផ្លូវ ហើយត្រូវរថយន្តធុនធំមួយកិនបែកលលាដ៍ក្បាលស្លាប់

បន្ទាយមានជ័យ៖ ជនរងគ្រោះជាជាងផ្សារដែកម្នាក់ ត្រូវរថយន្តលុចស៊ីស១គ្រឿងបុកដួលលើផ្លូវ ហើយបើកគេចបាត់ ក៏ត្រូវរថយន្តធុនធំមួយគ្រឿងទៀតកិនបែកលលាដ៍ក្បាលស្លាប់នៅអំឡុងម៉ោង១០និង៣០នាទី ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៥ស្ថិតភូមិគៀប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។

ជនរងគ្រោះដែលស្លាប់បានស្គាល់ឈ្មោះ សុ ផានិត ហៅហើម ភេទប្រុស អាយុ២៥ឆ្នាំ(មុខរបបជាងផ្សារដែកនៅផ្សារថ្មី) រស់នៅភូមិ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

អ្នកឃើញហេតុការណ៍បានប្រាប់ថា៖ នៅមុនពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើង គឺជនរងគ្រោះជិះម៉ូតូម៉ាក់វ៉េវពាក់ស្លាក់លេខ1B-1273 ចេញពីផ្លូវខាងត្បូងឡើងមកផ្លូវជាតិលេខ៥ ឆ្លងផ្លូវ បំណងទៅទិសខាងកើត ហើយមានរថយន្តធុនលុចស៊ីសXR300 មួយគ្រឿងគ្មានស្លាក លេខ បើកចេញពីផ្លូវទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ បានបុកម៉ូតូបណ្តាលដួលជនរងគ្រោះលើផ្លូវជាតិលេខ៥ ហើយរថយន្តលុចស៊ីសបើកគេចខ្លួនទៅលិចបាត់។ ស្របពេលភ្លាមៗនោះ ក៏មានរថយន្តធុនធំ១គ្រឿងបើកក្នុងទិសដៅពីលិចទៅកើត ជាន់ហ្វ្រាំងមិនទាន់ ក៏បានកិនជនរងគ្រោះបន្ថែមបែកលលាដ៍ក្បាលប្រកាច់ស្លាប់ភ្លាមៗតែម្តងហើយរថយន្តធុនធំទៅបាត់ទៀត បន្សល់ទុកជនរងគ្រោះស្លាប់នៅលើដងផ្លូវតែម្តង។

ប្រជាពលរដ្ឋឃើញហេតុការណ៍បានប្រាប់ថា៖ ក្រោយពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើង គេ បានទំនាក់ទំនងទៅកម្លាំងនគរបាលចរាចរណ៍ចុះមកពិនិត្យ ហើយប្រគល់សាកសពជនរងគ្រោះជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណីយ៍ ៕

ប្រភព៖ khmernotes

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments