Header Ads

កំចេះតែហ៊ាន!! ដេរអស់ជិត២០ថ្នេរ ដោយសារលួងប្រពន្ធចង់បាន...

ជា​ទូទៅ ​គ្មាន​ស្ត្រី​ក្នុង​លោក​ណា​ចង់​ចែក​រំលែក ឬ​ដាក់​ទាន​ស្វាមី​របស់​ខ្លួន​​ឲ្យ​ទៅ​​​នារី​ផ្សេង​ឡើយ​ ដូច្នេះ​ហើយ​នៅ​ពេល​ស្វាមី​​បង្ហាញ​អារម្មណ៍​ចង់​រៀបការ​ជាមួយ​ប្រពន្ធ​ទី​ពីរ ច្បាស់​ណាស់​ប្រពន្ធ​របស់​គាត់​នឹង​មាន​ប្រតិកម្ម ឬ​វិធាន​ការ​​ភ្លាម​ៗ​ជាក់​ជា​មិន​ខាន។

យោង​ទៅ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ម៉ាឡេស៊ី NST បាន​រាយ​ការណ៍​ថា ​បុរស​ជា​ប្ដី​វ័យ ៥៥​ឆ្នាំ​បាន​ទំពែក​អស់​សក់​មួយ​ដុំ​ភ្លាម​ៗ បន្ទាប់​ពី​​​ប្រាប់​ប្រពន្ធ​អំពី​គោល​បំណង​​ចង់​បាន​ប្រពន្ធ​មួយ​ទៀត។ ឧបទ្ទវហេតុ​នេះ​កើត​ឡើង​កាល​ពី​​ថ្ងៃ​ព្រហស្បតិ៍ សប្ដាហ៍​មុន​ នៅ​ផ្ទះ​ពួក​គេ​ក្នុង​ទីក្រុង Kampung Manek Urai Lama ​រដ្ឋ Kelantan ប្រទេស​ម៉ាឡេស៊ី។

ជាក់​ស្ដែង ភរិយា​វ័យ​ ៥៨​ឆ្នាំ​របស់​គាត់ ពិត​ជា​មិន​ចង់​ឮ​​ការ​ប្រាថ្នា​ចង់​បាន​​បែប​នេះ​ទេ ដូច្នេះ​គាត់​បាន​ដើរ​សំដៅ​ទៅ​ទាញ​កាំបិត​ពី​ផ្ទះបាយ ​រួច​ត្រលប់​មក​កាប់​ប្ដី​ទាំង​​កម្រោល​ដែល​កំពុង​ដេក​លេង​​លើ​កម្រាល​ឥដ្ឋ​ក្នុង​ផ្ទះ។ ប្ដី​ឃើញ​មិន​ស្រួល ក៏​រត់​ប្រាស​អាយូស​មិន​ហ៊ាន​ងាក​ក្រោយ​តែម្ដង​។

ទោះ​បី​ជា​រត់​រួច​ចេញ​ឆ្ងាយ​ពី​ផ្លែ​កាំបិត​ប្រពន្ធ ក៏​គាត់​​បាន​រង​របួស​ច្រើន​គួរ​សម​ដែរ​ដូច​ជា របួស​ក្បាល​អស់​សក់ ក​ខាង​ក្រោយ ថ្ងាស និង​ដៃ​ស្ដាំ។ បន្ទាប់​មក​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ Manek Urai ជាមួយ​របួស ១៥​ថ្នេរ​លើ​ក្បាល និង​ថ្ងាស។ អាជ្ញាធរ​​និយាយ​ថា មិន​មាន​ការ​ដាក់ពាក្យ​បណ្ដឹង​​ទេ ហើយ​អ្នក​ទាំង​ពីរ​ត្រូវ​បាន​​ផ្សះផ្សា​ឡើង​វិញ​។ ប៉ុន្តែ​​រូប​ថត និង​រឿងរ៉ាវ​ប្ដី​ប្រពន្ធ​មួយ​គូ​នេះ ត្រូវ​បាន​គេ​ចែកចាយ​​យ៉ាង​ច្រើន​នៅ​តាម​បណ្ដាញ​សង្គម​​ម៉ាឡេស៊ី​​នា​ប៉ុន្មាន​ថ្ងៃ​នេះ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments