Header Ads

ដាច់ចិត្តណាស់!! កូនប្រសារ បាញ់ឪពុកក្មេកស្លាប់ ដោយសាររឿងបើកឡាន កិនឆ្កែមួយក្បាល (មានវីដេអូ)

ប្រទេសថៃ៖ បុរសវ័យចំណាស់ម្នាក់ ត្រូវកូនប្រសារបាញ់ចំ កណ្តាលដើមទ្រូងស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុ ហើយក៏មានជនរងគ្រោះម្នាក់ទៀតផងដែរ ។

ក្រោយពីធ្វើការសាកសួរ ក្មួយរបស់អ្នកស្លាប់ អាយុ២០ឆ្នាំ បានអោយប៉ូលិសដឹងថា ឃាតកបាញ់សម្លាប់ពូរបស់ខ្លួន មានឈ្មោះថា សូផន អាយុ៥៣ឆ្នាំ ត្រូវជាកូនប្រសារ របស់ជនរងគ្រោះ។ មូលហេតុដែលបណ្តាល អោយកើតមានរឿងហេតុនេះ ដោយសារតែការ បើករថយន្ត ទៅជាន់ឆ្កែចិញ្ចឹមក្នុងផ្ទះមួយក្បាល ធ្វើអោយមានការឈ្លោះ ប្រកែកគ្នារវាងឪពុកក្មេក និងកូនប្រសារប្រុស។

ដោយសារការប្រកែកគ្នា រឿងបើកឡានជាន់ឆ្កែក្នុងផ្ទះ មិនដាច់ស្រេច បានធ្វើអោយរីករាលដាល កាន់តែធំ ទើបធ្វើអោយកូនប្រសារប្រុស ខឹងយ៉ាងខ្លាំង ក៏បានដើរទៅដកយកកាំភ្លើង បាញ់ឪពុកក្មេក ១គ្រាប់ចំកណ្តាល ដើមទ្រូង ស្លាប់ភ្លាមៗមួយរំពេច បន្ទាប់មកឃាតករ ដែលជាកូនប្រសារ បាននាំប្រពន្ធ និងកូនរបស់ខ្លួន ឡើងឡានជិះគេចខ្លួនចេញបាត់ ។

ក្រោយពីបានដឹងពីរឿងហេតុរួចមក ប៉ូលិសបានស្រាវជ្រាវ តាមចាប់ជនល្មើស យកមកផ្តន្ទាទោសតាមច្បាប់៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments