Header Ads

អាក្រក់ណាស់!! ប្រហែលជា ខឹងរំលោភមិនបាន កាប់សម្លាប់ទម្លាក់ពីលើផ្ទះ យ៉ាងឃោឃៅបំផុត…

ខេត្តបន្ទាយមានជ័យ៖ យោងតាមសេចក្ដីរាយការបឋម បានឱ្យដឹងថា មានករណីរន្ធត់មួយបានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច កាលពីវេលាម៉ោង១រំលងអាធ្រាតឈានចូលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ដោយនារីរងគ្រោះ ជាស្ត្រីមេម៉ាយម្នាក់ ត្រូវបានឃាតករប្រើកាំបិតកាប់សម្លាប់យ៉ាងឃោឃៅបំផុត ដែលសង្ស័យថា ជាករណីចាប់រំលោភមិនបានសម្រេច និងមានការតដៃរើបម្រាស់ ទើបជនសង្ស័យធ្វើសកម្មភាព កាប់ទៅលើជនរងគ្រោះដូចនេះ ។

ចំពោះករណីនេះដែរ បានកើតឡើងនៅក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ហើយជនរងគ្រោះ ត្រូវបានជនសង្ស័យកាប់សម្លាប់ តាំងពីលើផ្ទះរហូតមកដល់ក្រោមផ្ទះស្លាប់ក្នុងថ្លុកឈាម ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកស្វាយចេក បានឱ្យដឹងជាបឋមថា ក្រោយកើតហេតុ ជនសង្ស័យត្រូវបានឃាត់ខ្លួន ហើយបច្ចុប្បន្នកំពុងសាកសួនាំ និងកសាងសំណុំរឿង ដើម្បីបញ្ជូនដោះស្រាយបន្តតាមនីតិវិធីច្បាប់ ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments