Header Ads

រន្ធត់ណាស់!! មូលហេតុករណីឃាតកម្មអា.កសម្លាប់ពូថ្លៃហើយខ្វេះគ្រាប់ភ្នែកបោះចោល...

ភ្នំពេញ៖ កាលពីវេលាម៉ោងប្រមាណជាង១០ព្រឹក ថ្ងៃទិ២៨ ខែសីហា ឆ្នាំ២០១៧ មានករណីឃាតកម្មដ៏ភ្ញាក់ផ្អើលមួយដោយបុរសជាឃាតករបានអា.កសម្លាប់ជនរងគ្រោះដែលជាពូថ្លៃហើយខ្វេះគ្រាប់ភ្នែកទាំងសងខាងយកទៅបោះចោល ហើយត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនភ្លាមៗផងដែរ ដែលហេតុការណ៍នេះបានកើតឡើងនៅចំណុចភូមិដើមចាន់១​ សង្កាត់ច្បារអមពៅ ខណ្ឌច្បារអំពៅ។

សមត្ថកិច្ចបានបញ្ជូនជនល្មើសជាឃាតករទៅធ្វើការសាកសួរចម្លើយនៅសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧នេះ។ តាមចម្លើយសារភាពរបស់ជនល្មើសបានអោយដឹងថា មូលហេតុដែលបណ្តាលអោយឈានដល់ការកាប់សម្លាប់យ៉ាងឃោឃៅនេះគឺ មុនពេលកើតហេតុ ពួកគេបានអង្គុយផឹកស្រាជាមួយគ្នានៅផ្ទះតាំងពីព្រលឹម លុះផឹកស្រវឹងជោគជាំហើយ រូបគេបានងើបទៅជ្រមុជក្បាលក្នុងទឹកធុងនៅបង្គន់ ចំណែកពូថ្លៃជាជនរងគ្រោះបានទៅជុះអាចម៍ដាក់ក្នុងឆ្នាំងបាយ លុះប្រពន្ធរបស់ជនរងគ្រោះមកដល់ឃើញលាមកនៅក្នុងឆ្នាំងបាយក៏ខឹងច្រឡោតបង្ករជាជម្លោះ ហើយខ្លួន (ឃាតករ) បានចេញពីបង្គន់មកវិញបានស្រែកគំហកកុំអោយពូថ្លៃ និងមីងឈ្លោះគ្នា តែមិនស្តាប់ក៏បានស្ទុះទៅយកដាវកែច្នៃមួយដើមប្រវែងកន្លះម៉ែត្រដែលសៀតនៅក្បែរចង្ក្រានបាយយកមកកាប់ជនរងគ្រោះជាច្រើនដាវត្រូវដៃ និងក្បាល ហើយចុងក្រោយទើបកាប់ផ្តាច់បំពង់.កជាច្រើនដាវទៀតផ្តាច់និងយកដាវនោះចាក់គ្រាប់ភ្នែកទាំងសងខាងអោយបែកខ្ទេច។ ពេលធ្វើសកម្មភាពរួចហើយក៏អូសសាកសពចូលក្រោមគ្រែ និងលាងសម្អាតឈាមហើយរត់ទៅពួនសម្ងំលើផ្ទះតែម្តង។

គួរបញ្ជាក់អោយដឹងដែរថា ជនសង្ស័យខាងលើមានឈ្មោះ សំ សំណាង អាយុ២៦ឆ្នាំ ជាមនុស្សប្រើប្រាស់គ្រឿងញៀនជោគជាំ និងធ្លាប់ជាប់គុក៣ដង​ ដោយលើកទី១ក្នុងកំឡុងឆ្នាំ២០០៦ ជាប់គុក៨ខែ ពាក់ព័ន្ធនឹងករណីអំពើហិង្សាដោយចេតនា យកញញួរវាយជនរងគ្រោះម្នាក់បណ្តាលអោយរងរបយសធ្ងន់, លើកទី២ក្នុងកំឡុងឆ្នាំ២០០៩ ជាប់គុក២ឆ្នាំ​ ពាក់ព័ន្ធនឹងករណីអំពើហិង្សាដោយចេតនា វាយជនរងគ្រោះម្នាក់អោយរងរបួសធ្ងន់ធ្ងរ និងលើទី៣ក្នុងកំឡុងឆ្នាំ២០១៣ ជាប់គុក២ឆ្នាំ៦ខែ ពាក់ព័ន្ធនឹងករណីអំពើហិង្សាដោយចេតនាយកដុំឥដ្ឋវាយជនរងគ្រោះម្នាក់រងរបួសធ្ងន់ធ្ងរ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments