Header Ads

កុំចេះតែហ៊ាន!! ដេកអោបគ្នាមួយយប់ទល់ភ្លឺ ព្រឹកឡើងប្តឹងខាងប្រុសបៀតបៀនកេរ្តិ៍ខ្មាស់

ខេត្តកណ្តាល៖ យុវជនម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយទទួលបានពាក្យបណ្តឹងពីម្តាយនារីរងគ្រោះថា យុវជនរូបនេះបៀតបៀនកេរ្តិ៍ខ្មាស់កូនស្រី។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំនុចភូមិទ្រាំងលើឃុំតាឯក ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល ។

នារីរងគ្រោះមានឈ្មោះឆ.ស.ន ភេទស្រី អាយុ១៤ឆ្នាំ មុខរបររត់តុមីឆា មានទីលំនៅភូមិឃុំកើតហេតុ។ ចំណែកឯជនសង្ស័យមាន ឈ្មោះ សម្បត្តិ សុខជា (ហៅត្រឹប) ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករសំណង មានទីលំនៅភូមិឃុំ កើតហេតុជាមួយគ្នា។

ប្រភពព័ត៌មានបានឲ្យដឹងថា កន្លងមកជនសង្ស័យ និងជនរងគ្រោះធ្លាប់បានទំនាក់ទំនងស្រលាញ់គ្នាជាសង្សារយូរហើយ លុះនៅវេលាម៉ោង៦ល្ងាចថ្ងៃទី២៣ ខែសីហា នារីរងគ្រោះបានទូរស័ព្ទហៅជនសង្ស័យ ដែលជាសង្សារឲ្យមកឌុបនាងចេញពីកន្លែងធ្វើការនៅរាជធានីភ្នំពេញត្រលប់ទៅផ្ទះវិញនៅឯស្រុកកំណើត។ លុះដល់វេលាម៉ោង១០យប់ថ្ងៃដដែល ពេលមកដល់ផ្ទះរបស់ជនសង្ស័យ រូបគេបាននាំនារីរងគ្រោះឲ្យមកចូលដេកនៅក្នុងបន្ទប់ក្រោមផ្ទះរបស់ខ្លួន ហើយពួកគេបានដេកអោបថើប និងស្ទាបអង្អែលគ្នា ដោយមិនបានរួមភេទនោះទេ។

ដល់ព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាម២០១៧ ម្តាយនារីរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍សមត្ថកិច្ច ដោយចោទប្រកាន់ខាងប្រុសថា បៀតបៀនកេរ្តិ៍ខ្មាស់កូនរបស់គាត់តែម្តង៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments