Header Ads

ជួយស៊ែរផង! កម្មការនីខ្មែរបម្រើការងារនៅកូរ៉េម្នាក់ មានជម្ងឺស្ទះសរសៃឈាមបេះដូង លើកដៃសំពះអំពាវនាវដល់សប្បុរសជន ព្រោះគ្មានថវិកាគ្រប់គ្រាន់សម្រាប់ធ្វើការវះកាត់សង្គ្រោះជីវិត (មានវីដេអូ)

កម្មការនីបម្រើការងារនៅកូរ៉េខាងត្បូងម្នាក់ឈ្មោះ វត្តី មានស្រុកកំណើតនៅខេត្តកំពង់ចាម ដោយសព្វថ្ងៃមិនមានបងប្អូនសាច់ញាត្តិនៅកូរ៉េ បានលើកដៃសំពះអំពាវនាវដល់សប្បុរសជនដើម្បីជួយជាថវិកាដើម្បីធ្វើការវះកាត់សង្គ្រោះជីវិតជាបន្ទាន់។ យោងតាមគណនីហ្វេសប៊ុក មូលនិធិយុវជនខ្មែរស្ម័គ្រចិត្តនៅកូរ៉េ បានធ្វើការអំពាវនាវនៅលើហ្វេសប៊ុកថា៖ ស្ថានភាព ប្អូនស្រី វត្តី កំពុងសំរាកព្យាបាលនៅមន្ទីពេទ្យ ក្រុងឆាំងវ៉ុន។

ប្អូនស្រី មានជំងឺស្ទះសសៃឈាមបេះដូង ត្រូវវះកាត់ជាបន្ទាន់ ដែលត្រូវចំណាយ ថវិកាជាង 10លានវ៉ុន គឺជាង 10,000$ ក្នុងការវះកាត់នៅសប្តាហ៍ក្រោយនេះ ដោយការចំណាយច្រើន ប្អូនស្រី ពុំមានលទ្ធភាព ទើបស្នើសុំបងប្អូនដែលជាខ្មែរដូចគ្នា នៅក្រៅប្រទេសសូមជួយដល់គាត់ផង។ បើមិនវះកាត់ទេ និងអាចប៉ះប៉ល់ដល់អាយុជីវិត បើបញ្ជូនគាត់ទៅខ្មែរអាចនឹងយឺតពេល ហេតុដូចនេះហើយ មូលនិធិ សូមអំពាវនាវដល់បងប្អូនខ្មែរយើង សូមជួយសង្គ្រោះអាយុជីវិតគាត់ផង។ តាមរយ: មិត្តផ្ទាល់របស់គាត់ ឈ្មោះធានាគារ: 국민은행 (KB BANK) លេខគណនី: 78450100303730 ឈ្មោះអ្នកទទួល: MUTH CHHAY និង តាមរយ: មូលនិធិ លេខកុងធនាគារ: 78450200051449 សូមអរគុណ ទុកជាមុនសំរាប់ការចូលរួមរបស់បងប្អូន៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments