Header Ads

តោះស៊ែរឲ្យអ្នកចូលចិត្តផឹកកូកាបានដឹងផង!! បុរសម្នាក់ផឹកកូកាកូឡា៦កំប៉ុងក្នុងមួយថ្ងៃ ចុងក្រោយកើតជំងឺទឹកនោមផ្អែម និងជំងឺខ្សោយតម្រង់នោមនៅក្នុងអាយុត្រឹមតែ…

ប្រទេសសិង្ហបុរី៖ អ្នកគ្រប់គ្នាប្រាកដជាដឹងថាភេសជ្ជៈកូកាកូឡាគឺជាភេសជ្ជៈប៉ូវកម្លាំងមួយដែលមានជាតិស្ករខ្លាំង កាលណាដែលយើងផឹកភេសជ្ជៈនេះច្រើនអាចបណ្ដាលអោយយើងកើតជំងឺទឹកនោមផ្អែម។ យោងតាមសារពត៌មាន China Press បានអោយដឹងថា៖ បុរសជនជាតិសិង្ហបុរីម្នាក់អាយុ៥៨ឆ្នាំ កាលពីក្មេងគាត់បានផឹកភេសជ្ជៈកូកាកូឡាក្នុងមួយថ្ងៃ៦កំប៉ុងជារៀងរាល់ថ្ងៃគ្មានថ្ងៃរំលងឡើយ។

ដោយសារតែគាត់បន្ដផឹកភេសជ្ជៈនេះជាច្រើនកំប៉ុងរាល់ថ្ងៃបែបនេះ នៅក្នុងអាយុ២១ឆ្នាំគាត់បានកើតជំងឺទឹកនោមផ្អែម ជាពិសេសគាត់មានជំងឺខ្សោយតម្រង់នោមទៀត។

កាលពីអាយុ១២ឆ្នាំ គាត់បានចាប់ផ្ដើមធ្វើជាចុងភៅនៅក្នុងភោជនីយដ្ឋានមួយកន្លែង ពេលនោះហើយដែលគាត់ចាប់ផ្ដើមផឹកភេសជ្ជៈកូកាកូឡារៀងរាល់ថ្ងៃ ដោយសារតែគាត់ចង់បន្ថយកម្ដៅក្នុងខ្លួន ព្រោះនៅក្នុងចង្រ្កានបាយកន្លែងដែលគាត់ធ្វើម្ហូប វាមានសីតុណ្ណភាពក្ដៅពេក។

ចាប់ពីពេលគាត់ចូលធ្វើការជាចុងភៅនៅក្នុងភោជនីយដ្ឋានរួចមក គាត់បានចាប់ផ្ដើមផឹកកូកាកូឡាយ៉ាងហោចណាស់៦កំប៉ុងក្នុងមួយថ្ងៃ ដើម្បីបំបាត់ភាពស្រែកទឹក។ គាត់បន្ដផឹកបែបនេះរហូតដល់ក្នុងអាយុ១៩ឆ្នាំ ពេលនោះដែលគាត់ចាប់ផ្ដើមធ្វើទុក្ខ គាត់បានវិលមុខនិងក្អួតរាល់ថ្ងៃ រហូតដល់គ្រួសារគាត់បញ្ជូនទៅកាន់មន្ទីរពេទ្យ ទើបពិនិត្យដឹងថាគាត់មានជំងឺលើសជាតិស្ករខ្លាំង។ ជំងឺរបស់គាត់បន្ដធ្វើទុក្ខដល់អាយុ២១ឆ្នាំ​ ទើបគាត់កើតជំងឺទឹកនោមផ្អែមនិងមានជំងឺខ្សោយតម្រង់នោមធ្ងន់ធ្ងរ។

ទោះបីជាគាត់មានជំងឺទឹកនោមផ្អែមក៏ដោយ ក៏គាត់នៅតែបន្ដផឹកកូកាកូឡាដដែល ប៉ុន្ដែបានកាត់បន្ថយខ្លះ ដោយក្នុងមួយសប្ដាហ៍គាត់ផឹកតែ៣កំប៉ុងតែប៉ុណ្ណោះ។ នៅក្នុងអាយុ៤៣ឆ្នាំ គាត់បានកាត់ជើងម្ខាងដោយសារតែឆ្អឹងរបស់គាត់ពុក។

ប្រភព៖ khmernotes
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments