Header Ads

ពិតដែរទេ!! ពពកដ៏ចម្លែកបានបង្ហាញរូបរាងឡើង មនុស្សជាច្រើនសង្ស័យថានេះជាប្រផ្នូលអវសាន្តនៃផែនដី...

បរទេស ៖ ដោយសារតែកត្តាអាកាសធាតុមានការប្រែប្រួលយ៉ាងខ្លាំង ធ្វើអោយបាតុភូត​ចម្លែកបាន​បន្តកើត​មាន​នៅលើផែនដី។ បាតុភូតទាំងអស់នេះបានធ្វើអោយមនុស្សជាច្រើនដែលបានឃើញកើតក្តីសង្ស័យ និង​ព្រួយបារម្ភផងដែរ។ ប្រភពព័ត៌មានមួយបាន​បានចុះផ្សាយពីបាតុភូត​ចម្លែកមួយ​ដែលកើតឡើងនៅ​ក្នុង​ប្រ​ទេស​ប្រេស៊ីល ធ្វើអោយកក្រើកពេញបណ្តាញសង្គម។ប្រព័ន្ធផ្សព្វ​ផ្សា​យ​​​​​​​​របស់ប្រទេសនេះបានចែករំលែក​នូវ​​រូបភាពដុំពពកមួយដែលមានរូបរាង និងពណ៌ចម្លែកខុសពីដុំពពកធម្មតា។

ដុំពពកដ៏ចម្លែក​មួយនេះបានកើតឡើងនៅ Te Anau de Freitas ភាគខាងកើតនៃទីក្រុង Brasilia ហើយ​ត្រូវ​បានប្រជាជនប្រេស៊ីលជាច្រើន​បានឃើញនឹងថតបានជារូបភាពយក​មកបង្ហោះ​ចូលក្នុង​បណ្តាញ​សង្គម​ដូចជា FaceBook និង Instagram។បាតុភូតដើពពក​អស្ចារ្យ​​កម្រ​នឹងបានឃើញនេះ​ត្រូវបាន​មនុស្សជា​ច្រើន​សន្និដ្ឋានថាជាប្រផ្នូលមួយ ដែលបានប្រាប់ថាពេលនេះ​ជាចុងបញ្ចប់​​នៃពិភព​លោក។​ ដោយសារតែគេគិត​ថាវា​មាន​រូបរាង​ស្រដៀងនឹងអាចន៍ផ្កាយ​ម៉្យាង ដែលគេធ្លាប់បានឃើញវាក្នុងខ្សែភាពយន្តហូលីវូដ​មួយដែល​និយា​យពីការវិនាសនៃផែនដី។

មានការសន្និដ្នានផ្សេងជាច្រើនទៀតបន្ទាប់ពីគេបានចែករំលែករូបទាំងនេះទៅកាន់​បណ្តាញចែកចាយ​សង្គម​ មានអ្នកខ្លះនិយាយថាវាជាអាចន៍ផ្តាយ អ្នកខ្លះនិយាយថាវាជាដុំពពកខ្យល់ព្យុះ ឯអ្នកខ្លះ​ទៀ​ត​ថា​វាមាន​ជាប់ពាក់ព័ន្ធនឹងព្រះ។ តែយ៉ាំងណាក៏ដោយដុំពពកនេះបានកើតឡើងនៅពេលល្ងាច ហើយ​បាត់​ទៅក្នុងពេលយប់​ដោយមិនមា​ន​ហេតុការណ៍អ្វីចម្លែកកើតឡើងបន្ទាប់ពីវាបាត់ទៅនោះទេ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments