Header Ads

រកឯណាបាន!! ទោះដឹងថានាងមានផ្ទៃពោះជាមួយសង្សារចាស់ហើយ ក៏នៅតែស្រលាញ់ថ្នាក់ថ្នមនាង រហូតចុងក្រោយ…

ជីវិតរស់នៅពេញដោយទុក្ខក្រៀមក្រំ នៅពេលដែលនារីជនជាតិម៉ាឡេស៊ីម្នាក់ឈ្មោះ Nicole Tee ត្រូវបានសង្សារចាស់បោះបង់ចោល ស្របពេលដែលនាងកំពុងពរពោះកូនរបស់គេ។ ប៉ុន្តែសំណាងល្អ នាងបានជួបជាមួយវីរបុរសជិះសេះសម្នាក់ ដែលនេះទើបជាស្នេហាពិតដែលកម្ររកបាន។

កញ្ញា Nicole បានបង្ហោះសារមួយ រៀបរាប់ពីមិត្តប្រុសថ្មីដ៏ល្អរបស់នាង ចូលទៅក្នុងគណនីបណ្តាញសង្គម។ មិនបានប៉ុន្មានផង សារនេះ ត្រូវបានចែកចាយល្បីពេញបណ្តាញសង្គមតែម្តង។

កញ្ញាបានសរសេរថា “កាលពីប៉ុន្មានខែមុននេះ នៅពេលដែលខ្ញុំកំពុងមានផ្ទៃពោះ ខ្ញុំពិតជាក្រៀមក្រំខ្លាំងណាស់ ហើយខ្ញុំមិនចង់ជួបនរណាឡើយ។ ប៉ុន្តែនៅពេលដែលខ្ញុំបានស្គាល់សង្សារថ្មីរបស់ខ្ញុំ ពួកយើងបានចាប់ផ្តើមពីការរាប់អានគ្នាជាមិត្តភក្តិ ហើយគាត់បានធ្វើឲ្យខ្ញុំមានកម្លាំងចិត្ត តាមរយៈការមើលថែរក្សា និងព្រួយបារម្ភពីខ្ញុំ ទោះបីជាគាត់ដឹងថាខ្ញុំមានផ្ទៃពោះជាមួយសង្សារចាស់ក៏ដោយ។ គាត់ស្រឡាញ់ខ្ញុំ ហើយគាត់ចង់មើលថែខ្ញុំ និងកូនរបស់ខ្ញុំផងដែរ។ គាត់បានទិញផ្កាមួយបាច់ ហើយសារភាពស្នេហ៍ប្រាប់ខ្ញុំ ប៉ុន្តែពេលនោះខ្ញុំមិនបានយល់ព្រមទេ ដោយសារខ្ញុំមិនទាន់បានត្រៀមខ្លួនរួចរាល់”

ទោះបី កញ្ញា Nicole មិនទាន់បានយល់ព្រមទទួលយកស្នេហាថ្មីនេះក៏ដោយក្តី ក៏បុរសម្នាក់នោះតែងតែជួយងូតទឹកឲ្យនាង ទាំងដែលនាងកំពុងពរពោះកូនក្នុងផ្ទៃ ដោយក្តីស្រឡាញ់ និងការថ្នាក់ថ្នម។ រហូតដល់ពេលមួយ Nicole រំភើបចិត្ត ហើយក៏បានយល់ព្រមទទួលយកបុរសម្នាក់នោះជាសង្សារតែម្តង។

នាងបានសួរទៅកាន់សង្សារថ្មីរបស់នាងថា “តើអ្នកច្បាស់ទេថា អ្នកមិនប្រកាន់ដែលកូននេះមិនមែនជារបស់អ្នក?” បន្ទាប់មក គេក៏បានឆ្លើយទាំងម៉ឺងម៉ាត់ថា “កូននេះ (កូនស្រី) មិនមាន DNA ជារបស់ខ្ញុំមែន ប៉ុន្តែនាងក៏ជាមនុស្សដែរ ហើយអ្នកបានពរពោះនាងជាច្រើនខែមកហើយ។ ចាប់តាំងពីពេលដែលខ្ញុំបានសម្រេចចិត្តថាចង់រស់នៅជាមួយអ្នក ខ្ញុំត្រៀមខ្លួនរួចរាល់ហើយថា ខ្ញុំនឹងស្រឡាញ់អ្នក និងចាត់ទុកកូនរបស់អ្នក ដូចជាកូនរបស់ខ្ញុំយ៉ាងអ៊ីចឹង”។

សង្សារថ្មីរបស់ Nicole ពិតជាល្អខ្លាំងណាស់ នៅថ្ងៃដែល Nicole ត្រូវសម្រាលកូន គេពិតជាមានអារម្មណ៍រំភើបចិត្ត និងភ័យខ្លាចខ្លាំងណាស់។ គេបានបិទហាងរបស់គេភ្លាមៗ ហើយប្រញ៉ាប់ប្រញ៉ាល់ទៅមន្ទីរពេទ្យ ហើយគេតែងតែប្រាប់អ្នកដទៃថា កូននេះជាកូនរបស់គេជានិច្ច។

កញ្ញា Nicole បាននិយាយថា “ខ្ញុំពិតជារន្ធត់ចិត្តចំពោះទង្វើ និងការពលី ដែលគាត់បានធ្វើចំពោះខ្ញុំ និងកូនរបស់ខ្ញុំ។ ទោះបីជាពេលនេះ ពួកយើង (Nicole និងកូនស្រី) បានចេញពីមន្ទីរពេទ្យហើយក៏ដោយ ក៏គាត់នៅតែងូតទឹកឲ្យពួកយើងដោយក្តីស្រឡាញ់ និងការថ្នាក់ថ្នមជានិច្ច”

ចុងក្រោយ នាងក៏បានអរគុណដល់សង្សារថ្មីរបស់នាង សម្រាប់ក្តីស្រឡាញ់ និងអ្វីៗគ្រប់យ៉ាងដែលគេបានធ្វើចំពោះនាងផងដែរ៕

តើប្រុសល្អបែបនេះ នៅសល់ប៉ុន្មាននាក់ទៀតទៅ?

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments