Header Ads

ជួយស៊ែរឲ្យកក្រើកម្ដង!! ពេលនេះសមត្ថកិច្ចចាប់បានក្រុមដែលបន្លំ(ធ្វើការនៅក្រុមហ៊ុនវីង) បោកតាមទូរស័ព្ទបានហើយ...ចាប់បានមួយសម្បុកតែម្ដង

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលរដ្ឋបាលបឹងទំពុន ខណ្ឌមានជ័យ សហការជាមួយការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការខេត្តស្វាយរៀងចុះបង្រ្កោបឃាត់ខ្លួនជនសង្ស័យ ប្រុសស្រីចំនួន ៥នាក់ ពាក់ព័ន្ធប្រើកាតគណនីវីង លួចលុយចំនួន ៥០០០ដុល្លារ កាលវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្ទះសំណាក់យីហោឌីមនោរម្យ តាមផ្លូវ៣៧១ ភូមិត្នោតជ្រំ២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។

ជនរងគ្រោះដើមបណ្ដឹងមានឈ្មោះ ស៊ឹម ចាំ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរអាជីវករបើកវេលុយវីង នៅភូមិថ្មី ឃុំ ចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងបានប្រាប់ឱ្យដឹងថា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ មានជនមិនស្គាល់មុខម្នាក់ បានទូរស័ព្ទមកគាត់ ប្រាប់ថា រូបគាត់ត្រូវរង្វាន់ធំពីសាខាក្រុមហ៊ុនវីង ដែលបើកតាមបណ្ដាលខេត្ត ឈ្នះរង្វាន់ជាទឹកប្រាក់ ៧៥០០ដុល្លារសហរដ្ឋមេរិក ហើយខ្លួនគាត់ក៏មិនចង់ជឿដែរ ដោយខ្លាចគេបោក តែក្រោយមក ជននោះបានកាត់តសំលេងក្រុមហ៊ុនវីង ឱ្យស្ដាប់មានឈ្មោះគាត់ ថាត្រូវរង្វាន់មែន ហើយក៏ជឿជាក់រហូតទាល់តែម៉ោង៥និង០០នាទីល្ងាច ថ្ងៃខែដដែល ជនមិនស្គាល់មុខ បានទូរស័ពន្ទមកគាត់ប្រាប់ថា សូមឱ្យគាត់ ជាអថិជនវីង ជួយប្រាប់លេខកូដគណនី ហើយក្រោយមក ក៏ប្រាប់លេខកូដគណនី រួចមានប្រពន្ធគាត់ស្រែកពីក្រោយផ្ទះថា «ប្រយ័ត្នចាញ់បោកគេ ប្រាប់លេខគណនីនិង មិនដកលុយយើងអស់» ។ ពេលឮប្រពន្ធប្រាប់ដូចនេះ ក៏ភ្ញាក់ខ្លួន ហើយប្រញាប់បិទទូរស័ព្ទ ហើយក៏ឆែកក្នុងគណនីវីងរបស់គាត់ ទើបដឹងថាបាត់លុយអស់ចំនួន ៥០០០ដុល្លារសហរដ្ឋអាមេរិក ។ ក្រោយពីដឹងថា ខ្លួនត្រូវចាញ់បោកគេ ក៏ប្រញាប់ទំនាក់ទំនងទៅខាងក្រុមហ៊ុនវីង តែចំពេលល្ងាចផុតម៉ោងធ្វើការ មិនអាចទំនាក់ទំនងទូរស័ព្ទណាមួយបាន ហើយណាមួយគាត់នៅឯខេត្ត ទម្រាំមកដល់ភ្នំពេញ កាន់តែយប់ទៀត លុះដល់ភ្លឺ ក៏ទំនាក់ទំនងទៅក្រុមហ៊ុនម្ដងទៀត ប្រាប់ពីដំណើរដើមទងទើបស្នើរ សុំលេខទូរស័ព្ទជនសង្ស័យ ដែលបោកគាត់លួចលុយតាមគណនីវីង ។

ជនរងគ្រោះបន្តថា ដោយក្រុមហ៊ុនប្រាប់ថា លុយក្នុងគណនីវីងគាត់ អស់លុយចំនួន ៥០០០ដុល្លារ ហើយបានតែលេខទូរស័ព្ទជនសង្ស័យ និងលេខកូដគណនីវីងរបស់ជនសង្ស័យ ហើយបានយកឯកសារពាក់ព័ន្ធ យកទៅដាក់ពាក្យបណ្ដឹងនៅនគរបាលព្រហ្មទណ្ឌកំរិតស្រាល ស្នងការខេត្តស្វាយរៀង ដើម្បីជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ ចាត់ការតាមផ្លូវច្បាប់ ។

សមត្ថកិច្ចបានប្រាប់ថា ជនសង្ស័យទី ១មានឈ្មោះ ព្រំ ភានី ភេទស្រី អាយុ ១៨ឆ្នាំ មុខរបរបុគ្គលិកខារ៉ាអូខេ ស្នាក់នៅផ្ទះសំណាក់ឌីមនោរម្យ តាមផ្លូវ៣៧១ ស្ថិតនៅភូមិក្បាលទំនប់២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ(ជាមិត្តស្រី)ជាម្ចាសណនី ឱ្យកាតសង្សាទៅបោកដកលុយ ។ ទី ២មានឈ្មោះ សៀ វេងសៀ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះសំណាក់ឌីមនោរម្យ ត្រូវជាមិត្តប្រុស និងជាអ្នកប្រើកាតមិត្តស្រី ដកលុយក្នុងគណនីជនរងគ្រោះ ។ ទី ៣មានឈ្មោះ សេក សុភ័ក្រ្ត ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះសំណាក់ខាងលើ បន្ទប់ផ្សេងគ្នា ។ ទី ៤មានឈ្មោះ ហេង សុធន ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះសំណាក់ខាងលើ ។ ទី ៥មានឈ្មោះ ឃិន ភារម្យ ភេទប្រុស អាយុ ៣២ ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះសំណាក់ខាងលើ ជាបក្សពួកបានសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនបានចូលរួមចំណែកក្នុងករណីដកលុយតាមគណនីវីង ហើយលុយកាក់ បានចាយផឹកស៊ីលេងល្បែង ហ្គាមបាញ់ត្រីអស់ហើយ ។

លោកវរសេនីយ៍ត្រី វ៉ាន់ សារិនឋានៈ នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានប្រាប់អ្នកយកព័ត៌មាន នៅព្រឹកនេះ បានសហការជាមួយនគរបាលរដ្ឋបាលបឹងទំពុន ខណ្ឌមានជ័យ ដោយចុះឃាត់ខ្លួនជនសង្ស័យបានចំនួន ៥នាក់ ប្រុស ៤នាក់ ស្រីម្នាក់ ក្រោយពីបុរសជនរងគ្រោះ មកដាក់ពាក្យបណ្ដឹង ឆបោកប្រាក់តាមវីងបន្លំជាបុគ្គលិកវីង ដោយកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ នៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានទទួលពាក្យបណ្ដឹងបុរសម្នាក់ ជាអាជីករបើកកន្លែងវេលុយវីង ត្រូវជនសង្ស័យឆបោកបន្លំខ្លួន ជាបុគ្គលិកវីងប្រាប់ថា ត្រូវរង្វាន់ធំ រួចកាត់តសំលេងប្រកាសត្រូវរង្វាន់ ទើបធ្វើឱ្យជនរងគ្រោះ ជឿលង់ចិត្តរហូតប្រាប់លេខកូដ គណនីវីងរបស់ខ្លួន ទៅជននោះដកលុយអស់ចំនួន ៥០០០ដុល្លារ ។

ក្រោយពីសាកសួរនាំជនរងគ្រោះ រួចកម្លាំងសមត្ថកិច្ចយើង ក៏ធ្វើការស្រាវជ្រាវឯកសារពាក់ព័ន្ធ ដែលជនរងគ្រោះយកឈ្មោះអត្តសញ្ញាណប័ណ្ណ ដែលជនសង្ស័យប្រើគណនីដកលុយរហូត ឈានដល់ស្គាល់ឈ្មោះរួចរាល់ ស៊ើបអង្កេតដឹងថា ជនសង្ស័យមានទីលំនៅក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ទើបមកសហការនិងធ្វើកាតឃាត់បានម្ដងមួយសំបុក តែម្ដង ដោយចាប់បាន ជនសង្ស័យចំនួន ៥នាក់ ក្នុងផ្ទះសំណាក់យីហោឌីមនោរម្យ ហើយក៏យកមកសាកសួរនាំនៅប៉ុស្តិ៍ ទើបជនសង្ស័យចំនួនប្រុស ៣នាក់ ជាអ្នកសមគំនិត យកលុយបានចាយហើយចំណែក ស្រ្តីនិងប្រុសគូសង្សា គឺជាម្ចាស់គណនីវីង ដែលបុរសជាសង្សាជាអ្នកយកកាត ទៅដកលុយចំនួន ៥០០០ដុល្លារ ហើយយកលុយមកចែកគ្នាចាយ មានគ្នីចំនួន ៦នាក់ ហើយម្នាក់ទៀតរត់គេចខ្លួនបាត់ហើយក៏សាកសួរនាំជនសង្ស័យទាំង ៥នាក់ ប្រុស៤នាក់ស្រីម្នាក់ បញ្ជូលទៅស្នងការខណ្ឌស្វាយរៀង ដើម្បីចាត់ការបន្ត ហើយក្នុងនោះដែរ លោកនាយរងការិយាល័យបានថ្លែងអំណរគុណដល់សមត្ថកិច្ចនគរបាលខណ្ឌមានជ័យ ដែលចូលរួមផ្ទាល់ពីលោកតេង ស៊ីណូ អធិការដ្ឋាននគរបាលខណ្ឌមានជ័យយ៉ាងជ្រាលជ្រៅផង ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments