Header Ads

ថ្មីៗ!! នាយ ពាក់មី មិនទាន់អស់ស៊យទេ…មុននេះបន្តិច នាយបានជួបគ្រោះថ្នាក់ ក្នុងអំឡុងពេលថតកុន (វីដេអូ)

មុននេះបន្តិច នាយ ពាក់ មី ដែលជាតារាកំប្លែងកំពុងឈានមុខ ក្នុងប្រទេស បានបង្ហោះវីដេអូឃ្លីបមួយ នៅក្នុងទំព័រហ្វេសប៊ុកថ្មីរបស់នាយ ដែលបង្ហាញពីទិដ្ឋភាពគ្រោះថ្នាក់មួយក្នុងអំឡុងពេលដែលនាយថតកុន ក្នុងថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០១៧ នេះ ។

មិនត្រឹមតែបង្ហាញវីដេអូឃ្លីប តែប៉ុណ្ណោះទេ តារាកំប្លែងយីអ៊ុនកំពុងដាក់ដែលទើបតែមានគេលួចគណនីហ្វេសប៊ុករូបនេះ ថែមទាំងបានសរសេរសារបញ្ជាក់ខាងលើថា «សូមជួយស៊ែផង គ្រោះថ្នាក់ពេលថតកុន អត់ទាន់អស់ស៊យទេខ្ញុំ» ។

គួររំឮកដែរថា នាយ ពាក់មី ដែលជាតារាកំប្លែង ដ៏មានប្រជាប្រិយភាពនៅក្នុងប្រទេសប្រទេស នាពេលបច្ចុប្បន្ននេះ កំពុងមានការបារម្ភបន្ទាប់ពីគណនី និងទំព័រហ្វេសប៊ុករបស់លោក ត្រូវបានជនមិនស្គាល់មុខលួចយក ហើយពេលនេះ ទំព័រហ្វេសប៊ុក Pek Mi CBS របស់លោក ត្រូវបានគេបង្ហោះពាក់ព័ន្ធនយោបាយ និងបានបង្ហោះរូបភាព ទាក់ទងនឹងរឿងនយោបាយ ដោយបានប្រើបាស់ពាក្យអសុរោះ គ្មានសីលធម៌ជាច្រើន ក្នុងន័យបម្រើឲ្យផលប្រយោជន៍របស់ខ្លួន ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments