Header Ads

ប្លែកៗមែន!! យកក្មេងស្រី មកដើរម៉ូតឈុតប៊ីគីនី ត្រូវគេរិះគន់ ពេញប្រទេស

ផ្សារទំនើបមួយកន្លែងក្នុងប្រទេសចិន បានយកកុមារីតូចៗធ្វើជាម៉ូដែល ដើរបង្ហាញម៉ូតកាច់រាងលើឆាក កំពុងតែក្លាយជាប្រធានបទដ៏ក្តៅគគុកមួយ និងរងការរិះគន់យ៉ាងខ្លាំងលើអ៊ីនធើណែត។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ការដើរបង្ហាញម៉ូតកុមារនេះ ត្រូវបានរៀបចំធ្វើឡើងកាលពីថ្ងៃសៅរ៍ ទី៥ សីហា ឆ្នាំ២០១៧សប្តាហ៍មុននេះ នៅមជ្ឈមណ្ឌលផ្សារទំនើបមួយកន្លែង ស្ថិតក្នុងទីក្រុង Chengdu ភាគខាងត្បូងខេត្តស៊ីឈួន ប្រទេសចិន។

ការដើរម៉ូតនេះ បានរងព្រនង់រិះគន់យ៉ាងខ្លាំង ពីសំណាក់ភ្នែកមហាជនជាច្រើន ជាពិសេសអ្នកនិយមលេងបណ្តាញសង្គមនៅចិនតែម្តង ដោយសារតែពួកគេយល់ថា កុមារទាំងនោះនៅក្មេង មិនគួរណាស់ឲ្យស្លៀកពាក់នូវឈុតស៊ិចស៊ីបែបប៊ីគីនី ដែលអាចធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ និងសិទ្ធិរបស់កុមារឡើយ។

ប្រភពដដែលបន្តថា ការបង្ហាញម៉ូតជាមួយនឹងឈុតសម្លៀកបំពាក់ លក្ខណៈរោមសត្វនិងមានត្រដាងស្លាបពីខាងក្រោយ លាយឡំជាមួយនឹងឈុតប៊ីគីនីនេះ ត្រូវបានអ្នករៀបចំកម្មវិធីរៀបចំធ្វើឡើង ដើម្បីឲ្យមើលទៅមានលក្ខណៈទាក់ទាញនិងស្រស់ស្អាត ដែលស្រដៀងទៅនឹងកម្មវិធីដើរម៉ូតរបស់បរទេស Victoria’s Secret ដ៏លេចធ្លោរបស់ពិភពលោក។

ក្មេងៗទាំងអស់នោះ ត្រូវបានគេរាយការណ៍ថា មួយចំនួនខ្លះមានអាយុត្រឹមតែ ៥ឆ្នាំតែប៉ុណ្ណោះ។ អាណាព្យាបាល និងអ្នកនិយមលេងអ៊ីនធើណែតជាច្រើន បានសម្តែងការមិនពេញចិត្ត ចំពោះព្រឹត្តិការណ៍បង្ហាញម៉ូតខាងលើនេះ ដែលអ្នករៀបចំកម្មវិធីជ្រើសរើសយកក្មេងៗឲ្យមកដើរម៉ូត ហើយថែមទាំងស្លៀកពាក់ឈុតស៊ិចស៊ី ហាក់បីដូចជាបង្ហាញកេរ្តិ៍ខ្មាសរបស់កុមារ ឲ្យសាធារណៈបានឃើញយ៉ាងដូច្នោះដែរ។

អ្នកលេងបណ្តាញសង្គមមួយចំនួនខ្លះ បានរសរសេរថា «ខ្ញុំពិតជាមិនគាំទ្រឲ្យក្មេងៗទាំងអស់នេះ ចូលរួមក្នុងសកម្មភាពបែបនេះទាំងវ័យក្មេងឡើយ» ។ រីឯអ្នកខ្លះទៀតក៏បានបញ្ចេញមតិរបស់ពួកគេ ស្រដៀងគ្នានេះដែរថា «ខ្ញុំពិតជាមិនចង់ឃើញ ហើយក៏មិនឯកភាពឲ្យក្មេងៗ ស្លៀកឈុតប៊ីគីនីដើរបង្ហាញម៉ូតបង្វិលខ្លួន ឬក្នុងកាយវិការផ្សេងៗ ដើម្បីកំដរភ្នែកអ្នកទស្សនាឲ្យសើចសប្បាយបែបនេះឡើយ» ៕

តើសម្រាប់ប្រិយមិត្តយល់យ៉ាងណាដែរ?

ទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments