Header Ads

រើសបានថង់ខ្មៅមួយ ស្មានតែគេជ្រុះឥវ៉ាន់ ពេលបើកមើលទើបភ្ញាក់ផ្អើល...

អាមេរិក៖ ស្រ្ដីម្នាក់រើសបានសត្វឆ្កែមួយក្បាលនៅក្នុងថង់ប្លាស្ទិកពណ៌ខ្មៅមួយ បន្ទាប់ពីនាងកំពុងតែជិះរថយន្ដនៅតាមផ្លូវ។ ស្រ្ដីរូបនេះមានឈ្មោះ Malissa Sergent Lewis នៅក្នុងថ្ងៃខាងលើនាងបានចេញពីកន្លែងធ្វើការរបស់នាងនៅក្នុងសាលាបឋមសិក្សាមួយកន្លែង ពេលដែលនាងកំពុងតែជិះរថយន្ដបានពាក់កណ្ដាលផ្លូវ នាងឃើញកញ្ចប់ថង់ខ្មៅមួយមានចលនាកម្រើក ឃើញដូចនេះនាងក៏ជិះទៅជិតកញ្ចប់ថង់ប្លាស្ទិកនោះហើយក៏ប្រទះឃើញសត្វឆ្កែសម្បុរខ្មៅមួយក្បាលនៅក្នុងកញ្ចប់ថង់នោះ។ នាងសឹងតែមិនគួរអោយជឿថាមានកូនឆ្កែនៅថង់ប្លាសិ្ទកនោះ។

អ្នកនាង Malissa នាងបានយកកូនឆ្កែសម្បុរខ្មៅនោះទៅផ្ទះរបស់នាង ហើយបានរាយការណ៍ថានាងបានរើសបានកូនឆ្កែមួយក្បាលនៅក្នុងថង់ប្លាសិ្ទកមួយទៅកាន់ប៉ូលីស។ តាមការបញ្ជាក់របស់ប៉ូលីសបានអោយដឹងថា៖ នៅក្នុងតំបន់ខាងលើគ្មាននរណាម្នាក់បានបាត់បង់កូនឆ្កែឡើយ។ អ្នក Malissa ក៏សម្រេចចិត្តចិញ្ចឹមកូនឆ្កែខាងលើ ក្រោយវារកម្ចាស់មិនឃើញ។ ប្រភព៖ Khmernote

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments