Header Ads

ពិតជាអស្ចារ្យណាស់!! កូនខ្មែរយើងអាចបង្កើតរថយន្តបើកលើកគោកក៏បាន លើទឹកក៏បាន (មានវីដេអូ)

យុវជនរបស់ខ្មែរសម័យនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើផ្នែកបច្ចេកវិទ្យា ពួកគេក៏បានប្រឹងប្រែងស្វែងយល់ និងបង្កើតស្នាដៃទាក់ទងផ្នែកនេះឡើងមកដោយខ្លួនឯងទៀតផង។ កន្លងមកនេះក៏មានយុវជនខ្លះបានដាក់បង្ហាញនូវសមិទ្ធផលរបស់ខ្លួនអោយគេបានឃើញ និងទទួលបានការកោតសរសើរជាច្រើនផងដែរ។ នៅក្នុងថ្ងៃទី៣១ ខែសីហានេះ ក៏មានយុវជនម្នាក់បានលើកយកសមិទ្ធ​ផល​ដ៏ថ្មីបំផុតមួយរបស់ខ្លួនមកសាកល្បង ដែលវាពិតជាមានភាពអស្ចារ្យខ្លាំងមែនទែនវាគឺជាយានកែច្នែមួយដែលអាចបើក​បាន​ទាំង​លើ​គោក និងក្នុង​ទឹក។

អ្វីដែលរិតតែពិសេសជាងនេះទៅទៀតនោះគឺ​យាន​កែច្នៃថ្មីមួយនេះ ត្រូវបានគេបង្កើតឡើងអោយបើកបរទៅបានដោយប្រើប្រាស់កម្លាំង​ខ្យល់​កង្ហារ។ យានមួយនេះត្រូវបានយុវជនជាម្ចាស់យកមកដាក់បើកសាកល្បងនៅលើផ្លូវ និងនៅក្នុងទន្លេ វាពិតជាអាចដំណើរការទៅបានយ៉ាងល្អ។ វាត្រូវបានគេចាត់ទុកជាគំនិតថ្មីបំផុតមួយទៀតសំរាប់កម្ពុជាក្នុងការអភិវឌ្ឍន៍ការខាងផ្នែកបច្ចេកិទ្យានេះ យាននេះត្រូវបានគេបង្កើតឡើងក្នុងរូប​រាង​ជ្រុង មាន​ពោង កង់ និង​កង្ហារ​សម្រាប់​រុញ​ច្រានយាន​អោយធ្វើដំណើរ​ទៅ​មុខបាន។ លើសពីនេះទៅទៀតយុវជនម្ចាស់​ស្នាដៃ​នេះបានអះអាងបន្ថែមថា គេនឹងធ្វើអោយវាអាចហោះបានទៀតនាពេលខាងមុខ ពោលគឺអាចបើកបានទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសតែម្តង៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments