Header Ads

រាជរដ្ឋាភិបាល​សម្រេច​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ​ ដល់​មន្ត្រីរាជការ​ ក្នុង​ម្នាក់ៗ​ចំនួន​ ៥​ម៉ឺន​រៀល​

ភ្នំពេញ ៖ យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ១៣២អនក្រ.បក ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ពី ការផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ដែលចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

ក្នុងមាត្រា១ នៃអនុក្រឹត្យនេះ បានសម្រេច ៖ “ផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ចំនួន ៥០ ០០០(ប្រាំម៉ឺន)រៀល ក្នុងម្នាក់ ជូនដល់មន្ត្រីរាជការស៊ីវិល នៃក្រុមនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ តុលាការ មន្ត្រីនគរបាលជាតិកម្ពុជា មន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃ យោធិននៃកងយោធពលខេមរភូមិន្ទ មន្ត្រីរាជការនៃអាជ្ញាធរសវនកម្មជាតិ មន្ត្រីរាជការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មន្ត្រីខុទ្ទកាល័យ ដូចមានកំណត់ក្នុងអនុក្រឹត្យលេខ១១អនក្រ.បក ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការ ដែលជាប្រធានស្ថាប័ន ទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ ដូចមានកំណត់ក្នុងព្រះរាជក្រឹត្យលេខនស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ស្តីពីការគ្រប់គ្រង និងការបើកផ្តល់ប្រាក់បំណាច់ ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មន្ត្រីនៃការិយាល័យ ប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រធានភូមិ អនុប្រធានភូមិ សមាជិក មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកអណ្តែត ដែលកំពុងបម្រើការងារនៅ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងនិវត្តជន ជនបាត់បង់សម្បទាវិជ្ជាជីវៈ ជនបាត់បង់សមត្ថភាពការងារ និងជនពិការដែលជាអតីតមន្ត្រីរាជការស៊ីវិល អតីតយោធិននៃកងយោធពលខេមរភូមិន្ទ និងអតីតមន្ត្រីនគរបាលជាតិកម្ពុជា។ ប្រាក់ឧបត្ថម្ភនេះ ត្រូវបានផ្តល់សម្រាប់ម្នាក់ៗតែមួយកន្លែង និងមួយលើកប៉ុណ្ណោះ ។ ” ។

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments