Header Ads

គួរឲ្យស្រណោះណាស់!! អស់ទាំងផ្ទះ ស្លាប់ទាំងកូនប្រុសសំណព្វចិត្តទៀត!

បាត់ដំបង៖ ករណីអគ្គីភ័យឆាបឆេះផ្ទះមួយខ្នងខូចខាតទាំងស្រុង តែអ្វីដែលរន្ធត់ចិត្តបំផុតនោះគឺកូនប្រុសរបស់ម្ចាស់ផ្ទះត្រូវបានភ្លើងឆេះស្លាប់នៅផ្ទះដោយសាររត់ចេញមិនរួច ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៥០នាទីថ្ងៃត្រង់ ថ្ងៃទី១៤ ខែសីហា​ ឆ្នាំ២០១៧ ស្ថិតកនុងភូមិថ្មី ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។

ប្រភពពត៌មានបពីបុរសម្នាក់ឈ្មោះ ឈាន ច្រិះ អាយុ៤៧ឆ្នាំ ជាម្ចាស់ផ្ទះបានអោយដឹងថា ផ្ទះដែលត្រូវអគ្គីភ័យលេបត្របាក់ខាងលើជាប្រភេទផ្ទះឈើលើថ្មក្រោម ប្រក់ស័ង្កសី មានទំហំ៧គុណនឹង៨ម៉ែត្រ រងការខូចខាតទាំងស្រុងតែម្តង។ ចំណែកកូនប្រុសរបស់គាត់ដែលត្រូវភ្លើងឆេះស្លាប់មានឈ្មោះ ច្រិះ គឹមលាង អាយុ១៥ឆ្នាំ ជាមនុស្សមានសតិមិនគ្រប់។

ចំពោះមូលហតុដែលបណ្តាលអោយអគ្គីភ័យឆាបឆេះនេះគេមិនទាន់ដឹងនៅឡើយទេ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវជាបន្ត៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments