Header Ads

ធ្វើឲ្យគេឯងផ្អើលទាំងព្រឹក!! បុរសម្នាក់ចាក់សាំងដុតខ្លួនឯងនៅស្ទឹងមានជ័យ...

ភ្នំពេញ៖ កាលពីវេលាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ មុននេះបន្តិចមានហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយ ដោយមានបុរសម្នាក់បានយកសាំងមកចាក់ដុតខ្លួនឯងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច។ ហេតុការណ៍នេះបានកើតឡើងក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

ក្រោយកើតមានហេតុការណ៍នេះឡើង ​កម្លាំង​អធិការខណ្ឌសហការជាមួយ​កម្លាំង​ប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យ បានជួយសង្គ្រោះជីវិតបុរសនោះទាន់ពេល ហើយបញ្ចូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះ។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា អត្តសញ្ញាណរបស់បុរសរូបនោះ និងមូលហេតុ ដែលបណ្តាលឲ្យរូបគាត់ប្រព្រឹត្តទង្វើបែបនេះគេនៅមិនទាន់ដឹងនៅឡើយទេ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments