Header Ads

ជួយស៊ែរបន្តផង! ឧកញ្ញ៉ា ឌួង ឆាយ ប្រកាសអញ្ជើញអ្នកមានបញ្ហាភ្នែកឡើងបាយមកពិនិត្យ និងវះកាត់ដោយឥតគិតថ្លៃនៅមន្ទីរពេទ្យរុស្សី...

ឧកញ្ញ៉ា ឌួង ឆាយ បានធ្វើការប្រកាសនៅលើផេកហ្វេសប៊ុករបស់ខ្លួនជាថ្មីដើម្បីប្រកាសដល់បងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាភ្នែកឡើងបាយ ឲ្យមកព្យាបាលឥតគិតថ្លៃនៅមន្ទីរពេទ្យ រុស្សី ដោយលោកបានបង្ហោះដោយបានរៀបរាប់ថា៖

SHARE បន្ទាន់ ! អោយពូមីងបងប្អូនដែលមានបញ្ហាភ្នែកទៅមន្ទីរពេទ្យរុស្សីភ្លាម យើងកំពុងខ្វះអ្នកជំងឺភ្នែកឡើងបាយ។ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ជំនាញភ្នែកមកពីប្រទេស អូស្រ្តាលី នឹងធ្វើការពិនិត្យ ព្យាបាល និងវះកាត់ ជំងឺភ្នែកឡើងបាយ ដោយឥតគិតថ្លៃនៅពេទ្យ រុស្សី ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៥ល្ងាច នៅថ្ងៃទី ១៤-១៦ និង ថ្ងៃទី ១៨-២០ ខែ សីហា ឆ្នាំ២០១៧។ ខាងក្រោមជាលេខទូរស័ព្ទ សម្រាប់ទាក់ទង មូលនិធិចក្ខុខ្មែរ- Khmer Sight Foundation ដែលមាន៤ខ្សែគឺលេខ 010 509 701, 070 777 009, 070 824 222 , 085 866 65៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments