Header Ads

ជួយស៊ែរជាបន្ទាន់!! ដើម្បីរកជនម្នាក់នេះផង ដែលប៉ងរំលោភក្មេងអាយុទើបតែ៥ឆ្នាំ...

រតនគិរី ៖ បុរសនៅក្នុងរូបម្នាក់នេះត្រូវបានអ្នកភូមិ និងប្រជាការពារកំពុងដេញតាមចាប់ខ្លួនខណៈរូបគេបានល្បួងក្មេងស្រីម្នាក់ទើបមានអាយុ៥ឆ្នាំក្នុងបំណងរំលោភសេពសន្នវៈ តែមិនបានសម្រេចដោយសាជីដូនក្មេងស្រីមកទាន់ ។ ករណីនេៈកើតហេតុ កាលពីវេលារសៀល ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ដោយផ្អើលឆោឡោមានករណីចាប់រំលោភក្មេងស្រី នៅចំណុច ចំការចេករបស់ ឈ្មោៈ មីុងតឿ នៅខាងក្រោយផ្ទះជនរងគ្រោះ ៣០០ម៉ែត្រក្នុងភូមិតាពុល ឃុំត្រសក់ផ្អែម ស្រុកត្រែង ខេត្តរតនគិរី ។

ជនល្មើសនេះមានឈ្មោះថា ឈឿន ម៉ៅ ភេទប្រុសអាយុ៤២ ឆ្នាំមុខរបរធ្វេីស្រែ រស់នៅភូមិឃុំខាងលើ ។ ចំណែកឯក្មេងស្រីដែលជាជនរងគ្រោះឈ្មោះ ម,រ,ណ ភេទស្រីអាយុ ៥ ឆ្នាំរស់ នៅភូមិឃុំជាមួយគ្នា។

បើតាមជីដូនបានរៀបរាប់ថា នៅពេលដែលឪពុកម្ដាយមិននៅផ្ទះ ហើយរូបគាត់រវល់ដាំស្ល ជនល្មើសខាងលើបានមកលួងលោមនាងទៅចាប់កង្កែប (ចម្លើយក្មេងស្រីរងគ្រោះ) ពេលដើរទៅដល់កន្លែងកេីតហេតុជនល្មេីសបានធ្វេីសកម្មភាពចាប់រំលោភតែមិនទាន់បានសម្រេចឡើយ ដោយគាប់ជួនពេលនេាះ រូបគាត់ (ជីដូន)

បានបាត់ចៅក៍ដើរកហើយស្រែកហៅទៅព្រៃខាងក្រោយផ្ទះក៍ស្រាប់បានឃើញឈ្មោះ​ ឈឿន ​ ម៉ៅ កំពុងធ្វើសកម្មភាពចាប់ចៅគាត់ប៉ងរំលោភ ពេលនោះគាត់ក៍ស្រែកឆោឡោឲ្យគេជួយ ហើយជនល្មើសភ័យបានរត់គេច់ខ្លួនបាត់ស្រម៉ោលតែម្តង។

សមត្ថកិច្ចការសន្និដ្ឋានជនល្មេីសពិតជាបានធ្វេីសកម្មភាពពិតប្រាកដមែនតែមិនទាន់សម្រេច ។ ហេតុដូច្នេះសូមបងប្អូនមេត្តាជួយស៊ែរម្នាក់មួយដេីម្បីស្វែងរកចាប់ជនល្មេីសយកមកផ្តន់ទាទោសផង សូមអគុណ!!

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments